ប្រាសាទបន្ទាយឆ្មារ​ស្រស់ស្អាត​តែ​…​ស្ងប់ស្ងាត់​ទេសចរ
ជាតិ
ប្រាសាទបន្ទាយឆ្មារ​ស្រស់ស្អាត​តែ​…​ស្ងប់ស្ងាត់​ទេសចរ
07, Mar 2020 , 10:59 pm        
រូបភាព
​បន្ទាយមានជ័យ​៖ ប្រាសាទបន្ទាយឆ្មារ​ស្ថិតនៅ​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដែលមាន​ចំងាយ​៦០​គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្តបន្ទាយមានជ័យ​។ ប្រាសាទបន្ទាយឆ្មារ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្ម​ពូក ខេត្តបន្ទាយមានជ័យ​។

 
​សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លះ ប៉ុន្តែ​នៅតែ​ស្រស់ស្អាត​ជាទី​គយគន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ខៀវស្រងាត់​ជាមួយនិង​ដើមឈើ​ធំៗ​។ ប៉ុន្តែ​ទោះជា​មាន​សភាព​ស្រស់ស្អាត​យ៉ាងណា​ប្រាសាទ​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​នោះឡើយ​។ បើតាម​លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរ​នៃ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មា​របា​ន​ប្រាប់ថា​មាន​ភ្ញៀវ​អន្តជាតិ​ប្រហែល​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។​
 
​ប្រាសាទបន្ទាយឆ្មា​រកសា​ង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៩ ។ ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ​កុមារ និង​មេទ័ព​ទាំង​បួន ដែលមាន​ងារ​ជា «​អ្នក​ស​ញ្ជ​ត​» របស់​ព្រះអង្គ​ដែល​បាន​ពលី​ជី​វិ​ក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម​នាពេលនោះ​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដែល​ថត​ដោយ​លោក ប៉ាន់ បូ​នី​ដូចតទៅ​៖


























Tag:
 ​បន្ទាយឆ្មារ​
 ​បន្ទាយមានជ័យ​
 ​ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com