កំណាព្យ
ជាតិ
ស្គាល់​ជាតិ​កំណើត​
08, Mar 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ កាកគតិ​
 
​ស្គាល់​ជាតិ​កំណើត​ ​ស្គាល់​អ្នកបង្កើត​ ​ស្គាល់​អ្នក​មើលថែ​
​ស្គាល់​ម្តាយ​ឪពុក​ ​ស្គាល់​ស្រុក​ស្គាល់​ស្រែ​ ​ស្គាល់​ហើយ​មើលថែ​
​ស្គាល់​បែរ​តបស្នង​។​
 
​ស្គាល់​គ្រូអាចារ្យ​ ​ស្គាល់​ជាតិ​សាសនា​ ​ស្គាល់​ប្អូន​ស្គា​ល់បង​
​ស្គាល់​ជនរួមជាតិ​ ​ស្គាល់​ញាត​ភូមិ​ផង​ ​ស្គាល់​ច្បាស់​ល្អិត​ល្អង​
​ស្គាល់​ផង​ខ្លួនឯង​។​
 
​ស្គាល់​ទាប​ស្គាល់​ខ្ពស់​ ​ស្គាល់​លាភ​ស្គាល់​យស​ ​ស្គាល់​គ្រោះ​ចេះ​ក្រែង​
ស្គាល់​អភិបាល​ ​ស្គាល់​អ្នកចាត់ចែង​ ​ស្គាល់​ច្បាស់​កុំ​ក្លែង​
​ស្គាល់​ស្តែង​ចាំ​ស្តី​។​
 
​ស្គាល់​ត្រូវ​ស្គាល់​ខុស​ ​ស្គាល់​ឡើង​ស្គាល់​ចុះ​ ​ស្គាល់​ចាស់​ស្គាល់​ថ្មី
ស្គាល់​ច្បាស់​អត្តា​ ​ស្គាល់​ថា​មាន​អ្វី​ ​ស្គាល់​ជាតិ​ទឹកដី​
​ស្គាល់​ខ្មី​រក្សា​។​
 
​ស្គាល់​រាល់​អត្ត​ ​ស្គាល់​ទាំង​សិល្បៈ ​ស្គាល់​អ​ក្ខា​រា​
​ស្គាល់​តូរ្យតន្ត្រី​ ​ស្គាល់​ដី​ដូនតា​ ​ស្គាល់​ច្បាស់​កាលណា​
​រក្សា​រួមគ្នា​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com