COVID-19
អន្តរជាតិ
ពលរដ្ឋ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ម្នាក់​នៅ​សៀមរាប​ផ្ទុក​កូ​រ៉ូ​ណាវី​រុស COVID-19
07, Mar 2020 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា នេះ បានប្រកាស​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19) លើ​ពលរដ្ឋ​ខ្មែរ​ម្នា​ក់នៅ​ខេត្តសៀមរាប​។ នេះ​ជា​ករណី​ថ្មី​បន្ថែមទៀត​នៅ​កម្ពុជា ក្រោយ​ករណី​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ កាលពី​៣៩​ថ្ងៃមុន​។​



ពលរដ្ឋខ្មែរម្នាក់នៅស្ថិតក្នុងចំណោមមនុស្ស​៤នាក់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិជប៉ុន ដែល​ត្រូវបាន​តេស្តឃើញនៅប្រទេសជប៉ុនកាលពីប៉ុន្មាន​ថ្ងៃកន្លងមក។ នេះជាករណីដំបូងដែល​កើតលើពលរដ្ឋខ្មែរ តែជាករណីទីពីរនៅ​កម្ពុជា។

​ករណី​ដំបូង​នៅ​កម្ពុជា ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​២៧ ខែមករា លើ​ទេសចរ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់​មកពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដែល​បាន​ទៅដល់​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមគ្រួសារ​កាល​ពីថ្ងៃ​ទី​២៣ ខែមករា​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ អ្នកជំងឺ​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ និង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ការព្យាបាល​សះស្បើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com