ជាតិ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖«ការចូលរួមរបស់ស្ត្រីនៅកម្រិតខ្ពស់ រុញកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់»
× ភ្នំពេញ៖ ស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម។ សព្វថ្ងៃ ស្ត្រីកម្ពុជាកំពុងមានវត្តមានយ៉ាងសកម្មនៅក្នុងវិស័យចម្បងៗ ដូចជា កសិកម្ម ៣៥ភាគរយ ឧស្សាហកម្ម២៧ភាគរយ និងវិស័យសេវាកម្ម៣៨ភាគរយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា៖ «ការចូលរួមរបស់ស្ត្រីនៅកម្រិតខ្ពស់ ជួយរុញកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់»។
ក្នុងចំណោមប្រជាពលរដ្ឋខ្មែរសរុប មានស្ត្រីចំនួន ៥២ភាគរយ។ ជាមួយគ្នានេះ អត្រាចូលរួមកម្លាំងពលកម្មរបស់ស្ត្រីមាន ៨០ភាគរយ ក្នុងនោះ ៦៥ភាគរយនៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ត្រូវបានគ្រប់គ្រង និងដឹកនាំដោយស្ត្រី។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា៖ «អត្រាកម្លាំងពលកម្មរបស់ស្ដ្រីកម្ពុជា មានកម្រិតខ្ពស់ ប៉ុន្តែមានបញ្ហាមួយត្រូវកត់សម្គាល់ គឺកម្រិតអប់រំរបស់គាត់នៅមានកម្រិតទាប ដែលធ្វើឲ្យស្ត្រីនៅមានភាពងាយរងគ្រោះ។ ពិតមែនគាត់ប្រឡូកចូលក្នុងសេដ្ឋកិច្ចរបស់សហគមន៍ សង្គម និងជាតិ ក៏គាត់នៅតែជួបប្រទះនូវភាពងាយរងគ្រោះ ដោយសារចំណេះដឹងនៅមានកម្រិតទាប»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដូចតទៅ៖
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បន្តថា៖ «បើយើងពង្រឹងសក្តានុពលរបស់ស្ត្រី ឲ្យស្ត្រីអាចចូលរួមពេញលេញលើគ្រប់វិស័យ យើងអាចបង្កើនកំណើនសេដ្ឋកិច្ចរបស់យើងទៅមុខទៀត»។ បើតាមលោកស្រី អ៊ឹង កន្ថាផាវី ការចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ ដោយមានកម្រិតខ្ពស់ ធ្វើឲ្យកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់៕
Tag:
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com