ជាតិ
«​ស្ពាន​ទ័ព​» មាន​អាយុ​រាប់រយឆ្នាំ ឈរ​លាក់ខ្លួន​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​
08, Mar 2020 , 5:59 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ ស្ពាន​ទ័ព ជា​ស្ពាន​បុរាណ​ត្រូវបាន​សាងសង់​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។ បច្ចុប្បន្ន​ស្ពាន​ទ័ព មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ឈរ​លាក់ខ្លួន​យ៉ាងរឹងមាំ​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​។


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ទិដ្ឋភាព​ស្ពាន​ទ័ព​នា​ស្រុក​ចុងកាល ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដូចតទៅ​៖ 
 
 
​ស្ពាន​ទ័ព មាន​ចម្ងាយ​ប្រហែល ៨០០​ម៉ែត្រ ពី​ប្រាសាទព្រហ្មកិល និង​មាន​ចម្ងាយ ៣២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ស្ពាន​បុរាណ​នេះ ជា​ស្ពាន​ដែលមាន​ប្រវែង​វែង​ជាងគេ​នៅក្នុង​សម័យ​នោះ ដោយមាន​បណ្តោយ​ប្រវែង ១៥០​ម៉ែត្រ កម្ពស់​១០​ម៉ែត្រ និង​ទទឹង ១៦,៤០​ម៉ែត្រ សង់​ពី​ថ្មភក់ និង​លាយ​ថ្មបាយក្រៀម ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​ប្រហោង​ទ្វារ​ស្ពាន​ចំនួន​២៨​។​
 
​ទោះ​មាន​អាយុកាល​រាប់រយឆ្នាំ​ក៏ដោយ ស្ពាន​បុរាណ​មួយ​នេះ នៅតែមាន​សភាព​រឹងមាំ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​។ ស្ពាន​ទ័ព ក៏​ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត និង​ស្វែងយល់​ផងដែរ​។ នៅពេល​រដូវប្រាំង ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ដើរ​ចុះទៅ​ខាងក្រោម ដើម្បី​ទស្សនា​ផ្នែក​ខាងក្រោម​របស់​ស្ពាន​។ រចនាប័ទ្ម និង​រូប​ស្ពាន​បុរាណ​មួយ​នេះ មាន​លក្ខណៈ​ដូចនឹង​ស្ពាន​កំពង់ក្ដី ដែល​ស្ថិតនៅ​ខេត្តសៀមរាប​៕ 
 














Tag:
 ស្ពាន​ទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com