ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! គន្លឹះ​ឆ្លាត​វៃ​កាត់បន្ថយ​ភាពស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ​
09, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ពេលខ្លះ​ក៏​ធុញ​នឹង​បញ្ហា​ផ្សេងៗ​នៅពេល​ប្រើប្រាស់​ទូរស័ព្ទ​ដូចជា​ឆាប់​អស់​ថ្ម​ជាដើម​។



ប៉ុន្តែ​កុំ​បារម្ភ​! ដើម្បីឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ឆ្លាត​វៃ​មួយចំនួន​កាន់​បន្ថយ​ភាពស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ​
 
១. បិទមុខ​ងារ (Rotate)
 
​អ្នក​គួរ​បិទមុខ​ងារ​(Rotate)​ក្នុង​ទូរស័ព្ទ​នៅពេល​ប្រើប្រាស់​ដោយ​បើក​វា​តែ​ពេល​ចាំបាច់​បាន​ហើយ​! ក៏​ព្រោះ​ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​ថ្ម​ទូរស័ព្ទ​រក្សា​ថាមពល​បានយូរ​ជាង​មុន​។​
 
២. កុំ​ប្រើប្រាស់​ទូរស័ព្ទ​នៅពេល​សាក​ថ្ម​
 
​តែ​នៅពេល​សាក​ថ្ម​អ្នក​គួរណា​កុំ​លេង​ទូរស័ព្ទ​បណ្ដើរ​អី ក៏​ព្រោះ​វា​នឹង​ឆាប់​ធ្វើឱ្យ​ខូច​ថ្ម​ទូរស័ព្ទ​(Battery’s life) ហើយ​ជាពិសេស គឺអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បាន​។​
 
៣. បើកមុខ​ងារ​(Airplane Mode)
 
​ពេល​សាក​ថ្ម ការដាក់​ទូរស័ព្ទ​ឱ្យនៅ​ក្នុង​Airplane Mode ការពារ​មិនឱ្យ​ទូរស័ព្ទ​រាវរក​សេវា ដែល​ធ្វើឱ្យ​ការ​សាក​ថ្ម​លឿន​ជាង​មុន​។ ទោះបី​ទូរស័ព្ទ​សម័យថ្មី​មានមុខ​ងារ​សាក​ថ្ម​លឿន​យ៉ាណា​ក៏ដោយ វិធី​នេះ​នៅតែ​ផ្តល់​ផលប្រយោជន៍​ក្នុងការ​សាក​ថ្ម​ទូរស័ព្ទ​អ្នក​។​
 
៤. ចុច​ប៊ូ​តុង​ថតរូប​ឱ្យ​ជាប់​ដើម្បី​ថតរូប​បាន​ច្រើន 
 
​មុខងារ​មួយ​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា​”Continuous shot” ដែលជា​មុខងារ​អាចឱ្យ​អ្នក​ថតរូប​បាន​រហូតដល់​២០​សន្លឹក​រឺ​លើសពីនេះ​ក្នុង​មួយ​វិនាទី​វា​អាស្រ័យទៅលើ​ប្រភេទ​ទូរស័ព្ទ​ដែល​អ្នក​កំពុង​ប្រើ​។​
 
៥. ប្រើ​ប៊ូ​តុង​បិទ​បើក​សម្លេង​ក្នុងការ​ថតរូប​
 
​ការប្រើប្រាស់​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​ថតរូប​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ជាពិសេស​បើ​ទូរស័ព្ទ​របស់​អ្នកមាន​ទំហំ​ធំ​។ ជាការ​ពិតណាស់​ការថត​បែបនេះ​នឹងធ្វើ​ឱ្យ​រួប​ភាពមិន​សូរ​ច្បាស់ ញ័រ​ដៃ​អាច​ជ្រុះ​ទូរស័ព្ទ​ផង​ក៏មាន ដូចនេះ​អ្នក​គួរប្រើ​ប៊ូ​តុង​បិទ​បើក​សម្លេង​សម្រាប់​ថត​រួប​វា​នឹង​ប្រសើរ​ចំពោះ​អ្នក​។ 
 
៦. ការថត​វីដេអូ​ឱ្យ​សំឡេង​ច្បាស់​ល្អ 
 
​អ្នក​អាចធ្វើឱ្យ​ការថត​វីដេអូ​មាន​សម្លេង​ច្បាស់​បាន​ដោយ​យក​ម្រាមដៃ​ទៅ​បិទ​រន្ធ​ស្រូប​សំឡេង​(Microphone)​។ ការធ្វើ​ដូចនេះ​នឹង​ជួយ​កាត់បន្ថយ​ស​រំខាន Background noise ហើយ​ផ្តោត​គុណភាព​ទៅលើ​សំឡេង​បានល្អ​នៅពេលដែល​ម្រាមដៃ​អ្នក​បិទ​រន្ធ microphone ខណៈដែល​កំពុង​ថត​វីដេអូ​។​

៧. ដាក់​រូបភាព​ពណ៌​ខ្មៅៗ​លើ​ផ្ទៃ​អេក្រង់​ដើម្បី​សន្សំសំចៃ​ថ្ម 
 
​ពន្លឺ​នៃ​ទូរស័ព្ទ​គឺជា​កត្តា​មួយ​ដែល​បំផ្លាញ​ថ្ម​លឿន​បំផុត ហើយ​ដើម្បី​កាត់បន្ថយ​ស្ថានភាព​នេះ​អ្នក​អាច​ជ្រើសរើស​រូបភាព​ណា​ដែលមាន​ពណ៌​ខ្មៅ ឬ​ងងឹត​សម្រាប់​ដាក់​លើ​អេក្រង់​វា​នឹង​ជួយ​រក្សា​ថ្ម​របស់​អ្នក​បានយូរ​។ 
 
៨. បិទ​បើក​ទូរស័ព្ទ​យ៉ាងហោចណាស់​បី​ដង​ក្នុង​មួយ​សប្តាហ៍ 

​អ្នក​មិនគួរណា​ប្រើ​ទូរស័ព្ទ​ដោយ​មិន​បិទ​សោះ​រហូត​ទេ​។ វិធី​ដែល​ល្អ​ក្នុង​ការជួយ​ឱ្យ​ទូរស័ព្ទ​របស់​អ្នកដើរ​ស្រួល​និង​ដំណើរការ​លឿន​ជាង​មុន គឺ​បិទ​វា​ឱ្យបាន​បី​ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com