COVID-19
ជាតិ
សម្ដេច ហ៊ុន សែន នឹងទៅសួរសុខទុក្ខបុរសខ្មែរ ដែលផ្ទុកវីរុសCOVID-19 នៅខេត្តសៀមរាប
×
ភ្នំពេញ៖ ពីពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី៩ មីនានេះ សម្ដេច ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងបន្តដំណើរទៅជួបសុខទុក្ខបុរសជនជាតិខ្មែរ ដែលផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) នៅខេត្តសៀមរាប។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទៅសួរសុខទុក្ខបុរសជនជាតិខ្មែរនោះ គឺដើម្បីបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ។ សម្ដេចក៏អំពាវនាវឱ្យពលរដ្ឋទាំងអស់ កុំឱ្យមានការភ័យខ្លាច ចំពោះបញ្ហាវីរុសCOVID-19នេះ ប៉ុន្តែត្រូវរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏ហាមពលរដ្ឋមិនឱ្យយកបញ្ហាវីរុស COVID-19 ទៅផ្សព្វផ្សាយបំពុលផងដែរ។ បើតាមសម្ដេច ហ៊ុន សែន ពលរដ្ឋត្រូវតែជឿជាក់លើប្រព័ន្ធសុខាភិបាលកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com