ជាតិ
រថយន្ត
Mercedes V-Class 2020 រថយន្តដ៏ប្រណីត សម្រាប់ភាពជោគជ័យធុរកិច្ច និងភាពសុខដុមក្នុងគ្រួសារ
× ភ្នំពេញ៖ រថយន្តម៉ាក Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs ត្រូវបានរចនាមកយ៉ាងយកចិត្តទុកដាក់បំផុត ដោយបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយបំផុត។ ទាំងរូបរាង គុណភាព និងតម្លៃគឺល្អឥតខ្ចោះតែម្តង។ សូមអញ្ជើញទៅទស្សនារថយន្ត Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs សេរ៊ីឆ្នាំ២០២០ នៅអគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
រថយន្តម៉ាក Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs គឺជារថយន្តដ៏ទំនើប ប្រណីត ប្រភេទគ្រួសារ និងធុរកិច្ចលើកដំបូងបំផុត ដែលត្រូវាបានផលិតឡើង សម្រាប់បម្រើសេចក្តីត្រូវការរបស់អតិថិជន ដែលពេញចិត្តរថយន្តដែលមានកៅអីធំ អាចគេងបានយ៉ាងមានផាសុកភាព ទោះត្រូវធ្វើដំណើរឆ្ងាយយ៉ាងណា ក៏មិនមានភាពនឿយហត់នោះទេ។
រថយន្តប្រភេទគ្រួសារមួយនេះ គឺផ្តោតសំខាន់ទៅលើកៅអីធំ មានលក្ខណៈដូចសាឡុង អាចបត់បាន គេងបាន ម៉ាស្សាក្តៅត្រជាក់ ហើយប្រើប្រាស់ដោយប្រព័ន្ធអេឡិកត្រូនិកទៅមុខទៅក្រោយ មានទូទឹកកកជាដើម។ ជិះ Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs ប្រៀបបាននឹងជិះយន្តហោះប្រភេទ First Class ឬ Business Class ដូច្នេះដែរ។ Mercedes-Benz V-Class, V 250 AMG ឆ្នាំ២០២០! គ្រប់យ៉ាងដើម្បីសុខដមរមនានៃធុរកិច្ចជោគជ័យ! ផាសុកភាព! ប្រណីតភាព! និងគ្រួសាររីករាយ។
ទោះ Mercedes-Benz V-Class 2020, V 250 AMG Line, Full Options with Capitain Chairs ជាប្រភេទរថយន្តគ្រួសារក៏ដោយ ប៉ុន្តែក៏ការផលិតឡើងសម្រាប់អ្នកធុរកិច្ច និងសម្រាប់ដឹកថ្នាក់ដឹកស្ថាប័ន មន្ត្រីរដ្ឋាភិបាល និងអង្គទូតនានាដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទស្សនាការដាក់តាំងបង្ហាញរូបភាពរថយន្ត Mercedes-Benz VClass ឆ្នាំ2020 ដោយផ្ទាល់ នៅអគារតាំងបង្ហាញរថយន្តដ៏ទំនើប របស់ក្រុមហ៊ុនស្តារអូតូ (ខេមបូឌា) ដែលស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងតាមទូរសព្ទលេខ 017 231 488 និង 023 231 488 ៕
Tag:
Mercedes
V Class
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com