ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ម្ចាស់​សណ្ឋាគារ​មួយ​នៅ​សៀមរាប ចំណាយ​ជិត​៣​ឆ្នាំ ជួសជុល​ឡាន Mercedes បុរាណ​មួយគ្រឿង​ឲ្យ​នៅ​រក្សា​រូបរាង​ដើម
09, Mar 2020 , 8:19 pm        
រូបភាព
​សណ្ឋាគារ វិ​រតន៍ នៅ​ក្រុង​សៀមរាប មាន​រថយន្ដ MERCEDES-BENZ ប្រភេទ W114 ម៉ូ​ឌែ​ល 280SE ២​គ្រឿង​ពណ៌​សំបក​ឪឡឹក ផលិត​ឆ្នាំ​១៩៧១ មួយគ្រឿង និង​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​១៩៦៩ មួយគ្រឿង​។​

 
​រថយន្ដ​ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​១៩៦៩​នេះហើយ ដែល​គេ​បាន​ចំណាយពេល ២​ទៅ​៣​ឆ្នាំ ក្នុងការ​ជួសជុល​វា ដូរ​គ្រឿង ៨០% ដើម្បី​ឲ្យ​រក្សាបាន​នូវ​រូបរាង​ដូចដើម​។ បើតាម លោក សាយ សុខ​រស់ អ្នកគ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ គ្រឿង​ដើម​របស់​រថយន្ត  MERCEDES-BENZ ប្រភេទ W114 ម៉ូ​ឌែ​ល 280SE នេះ​នៅសល់តែ សា​ស៊ី ទ្រង់ទ្រាយ និង​តា​ប្លូ ប៉ុណ្ណោះ​។​
 
​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សាយ សុខ​រស់ អ្នកគ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ ខាងក្រោម​នេះ​៖ 

 
​រថយន្ដ MERCEDES-BENZ ប្រភេទ W114 ត្រូវបាន​ផលិត​អស់ ១ ៨៥២ ០០០ គ្រឿង ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៦​។ ក្នុងនោះ ម៉ូ​ឌែ​ល 200D ជា​ម៉ូ​ឌែ​ល​ខ្សោយ​ជាងគេ ដោយមាន​កំលាំង​ក្រោម ២០០០CC​។ ក៏ប៉ុន្តែ​កំលាំង​នេះ​វា​ល្មំ​គ្រប់គ្រាន់​ដើម្បី​ជិះ​ល្បឿន​អតិបរិមា ១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ម៉ាស៊ីន​ប្រើ​សាំង​ច្រើន (៨​លីត្រ​ក្នុង​មួយរយ​គីឡូម៉ែត្រ​) ដោយសារ​រថយន្ដ​នេះ​ធ្ងន់ (១៣៣០​គីឡូក្រាម​)​។​
 
​ម៉ាក MERCEDES-BENZ ត្រូវបាន​បង្កើត​នៅ​ប្រទេស​អាឡឺម៉ង់ នៅ​អំឡុង​ឆ្នាំ​១៩២៦​។ គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន DAIMLER៕






Tag:
 Mercedes
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com