COVID-19
ជាតិ
ចិន ផ្ដល់​ឧបករណ៍​មួយចំនួន​ដល់​កម្ពុជា សម្រាប់​ប្រឆាំងនឹង COVID-19
09, Mar 2020 , 10:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុង​ពិធី​សម្ពោ​ធ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុង​ពិធី​សម្ពោ​ធ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា
​ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាល​ចិន នឹង​ប​ញ្ចូ​ន​ឧបករណ៍​មួយចំនួន​មក​កម្ពុជា សម្រាប់​ដាក់​ពិនិត្យ​នៅតាម​ទីកន្លែង​នានា​។ សម្តេច បញ្ជាក់ថា​៖«​មិត្ត​ចិន នឹង​ផ្ដល់​មក​នាពេលខាងមុខ ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​នេះ​»​។​


 
​សំឡេង​៖


 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បានផ្តល់​ព័ត៌មាន​ថា ភាគី​ចិន ចាប់ផ្តើម​ដឹក​វត្ថុធាតុដើម​តាម​កប៉ាល់ មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា​វិញ​ហើយ តាម​ការស្នើសុំ​ពី​ភាគី​កម្ពុជា​។ បើតាម​សម្តេច នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ ភាគី​ចិន បាន​ប្រើ​កប៉ាល់​៧​គ្រឿង សម្រាប់​ដឹក​វត្ថុធាតុដើម​មក​កម្ពុជា ដោយ​ក្នុងនោះ​៥​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ហើយ​២​គ្រឿង​ទៀត ដឹក​ចូល​ចត​នៅ​កំពង់ផែ​ហូជីមិញ​។ សម្តេច ប្រាប់ថា កប៉ាល់​២​គ្រឿង ចូល​ចត​កំពង់​ហូជីមិញ គឺ​ដោយសារតែ រោងចក្រ​នៅ​ខេត្តស្វាយរៀង ដឹក​ចេញពី​ទីនោះ គឺ​ជិត​ជាង​ដឹក​ចេញពី​កំពង់ផែ​ព្រះសីហនុ​។  
 
​ប្រមុខ​រដ្ឋាភិបាល ក៏បាន​អះអាងថា បានទទួល​ជំនួយ​ជិត​១​លាន​ដុល្លារ សម្រាប់​ផលិត​សម្ភារ​វេជ្ជសាស្ត្រ នៅ​ខេត្តកំពង់ចាម និង​ខេត្តស្វាយរៀង​។ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា​៖«​ម្សិលមិញ ខ្ញុំ ទទួលបាន​ជំនួយ​ប្រមាណ​ជិត​១​លាន​ដុល្លារ ផ្នែក​ផលិត​សម្ភារ​វេជ្ជសាស្ត្រ ខោអាវ​ពេទ្យ​ម៉ាក​ឌុយ​ប៉ុង ផលិត​នៅ​រោងចក្រ​កំពង់ចាម ផលិត​នៅ​រោងចក្រ​នៅ​ស្វាយរៀង និង ម៉ាស់ ហើយ​ប្រដាប់ប្រដា​ពេទ្យ មាន​ទាំង​អា​ឃ្លុំ​មុខ​ឃ្លុំ​អី​ដូច​របស់​នៅ​ស្រុក​ចិន​មួយចំនួន ទិញ​ពី​ស្រុក​ខ្មែរ​ទៅ​ទេ​»៕ 

Tag:
 ចិន​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com