ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! បញ្ហា​ឈឺចាប់​រ៉ាំរ៉ៃ​មែន​ទេ​? កុំ​រំលង​អាហារ​ទាំងនេះ​
10, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​ក៏​អាចជួយ​បំបាត់​ការឈឺចាប់​បានដែរ​? ជា​ញឹកញយ​នៅពេល​មាន​អារម្មណ៍​ឈឺចាប់​ភាគច្រើន​នៃ​ពួកយើង គឺ​តែងតែ​ជ្រើស​រើសយក​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ដោះស្រាយ​បញ្ហា​។  ទោះជា​យ៉ាងណា​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ជះឥទ្ធិពល​មិនល្អ​ច្រើន​ចំពោះ​សុខភាព​មិន​ដូច​អាហារ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ឡើយ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​អាហារ​ធម្មតាៗ ប៉ុន្តែ​អាច​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​ប្រសើរ ៖
 
១. ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លីវ​មាន​ប្រសិទ្ធភាព​បំបាត់​ការឈឺចាប់​ដូច​ថ្នាំ​អាស្ពីរីន​និង ibuprofen អញ្ចឹង​! នេះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols​។ ប្រេង​អូ​លីវ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ oleocanthal ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​កាត់បន្ថយ​អា​ការៈឈឺចាប់​គួរឱ្យកត់សម្គាល់​ផងដែរ​។​
 
២. កាហ្វេ​អ៊ី​ន​
 
​អ្វីដែល​ធ្វើអោយ​កាហ្វេ​អ៊ី​ន​អាច​បំបាត់​ការឈឺ​ចាប់បាន​? នោះ​ក៏​ព្រោះតែ​វា​បន្លប់​រាងកាយ​ពី​អារម្មណ៍​ឈឺចាប់​។ កាហ្វេ​អ៊ី​ន​មិន​មែនមាន​ផ្ទុក​តែ​ក្នុង​កាហ្វេ​ឡើយ វា​ក៏មាន​នៅក្នុង​សូកូឡា និង​តែ​ជាដើម​ផងដែរ​។​
 
៣. ខ្លាញ់ត្រី​
 
​ខ្លាញ់ត្រី ឬ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ជួយ​កាត់បន្ថយ​ភាព​ឡើង​រឹង​និង​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។ ក្រៅពី​មាន​ផ្ទុក​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ហើយ​នោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏មាន​ក្នុង​គ្រាប់​ធញ្ញជាតិ អយ​ស្ទ័​រ និង​គ្រាប់​ជី​ជាដើម​ផងដែរ​។ ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់​កុំ​ភ្លេច​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។​
 
៤. ខ្ញី​
 
​ការ​រលាក​ជា​ប្រភព​ចម្បង​មួយ​នៃ​បញ្ហា​ឈឺចាប់ ហើយ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។​
 
៥. រមៀត​
 
​រមៀត​ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​ការ​រលាក​។ ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​អា​ការៈឈឺចាប់ ដោយសារតែ​ការ​រលាក​ក្នុង​រាងកាយ ចូរ​បន្ថែម​រមៀត​មួយចំនួន​ក្នុង​អាហារ​។ នោះ​ក៏​ព្រោះតែ​រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​គួរ​ឲ្យ​កត់សម្គាល់​។​
 
៦. ផ្លែ​ចេក​

​ការទទួល​ទាន​ចេក​នឹង​ជួយ​បំបាត់​អា​ការៈឈឺចាប់​ពេល​មក​រដូវ​។ នោះ​ក៏​ព្រោះតែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន B6 ដែល​ជួយ​កាត់បន្ថយ​អា​ការៈឈឺចាប់​ពេល​មក​រដូវ​គួរ​ឲ្យ​កត់សម្គាល់​។​
 
៧. ខ្ទឹមស​
 
​ក្រៅពី​អាច​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ខ្ទឹមស​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​និង​សារធាតុ sulfur ដែល​កាត់បន្ថយ​ការឈឺចាប់​រ៉ាំរ៉ៃ ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​
 
៨. ខ្ទឹមបារាំង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ quercetin ដែល​ប្រឆាំង​អង់ស៊ីម​បង្ក​ការ​រលាក​។ ការរួមបញ្ចូល​ខ្ទឹមបារាំង​ក្នុង​របប​អាហារ គឺជា​ជម្រើស​ល្អ​បំផុត​មួយ​សម្រាប់​អ្នកមាន​បញ្ហា​ឈឺ​រលាក​សន្លាក់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com