ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ឈឺធ្មេញ​មែន​ទេ​? តែ​ទាំងនេះ​ជួយ​បាន​
10, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពុងមាន​បញ្ហា​ឈឺធ្មេញ​មែន​ទេ​? អញ្ចឹង​ឆាប់​ទៅ​ឆុង​តែមួយ​ពែង ហើយ​ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សឹម​ទទួលទាន​ភ្លាម​ទៅ​! អ្នក​ក៏​អាច​ខ្ពុរមាត់​ជាមួយ​តែ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ​ដើម្បី​បំបាត់​អា​ការៈឈឺ​ធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​តែ​ដែលមាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​ឈឺធ្មេញ​ដូច​ថ្នាំ​បំបាត់​ការឈឺចាប់ ៖
 
១. តែ​បៃតង​
 
​នេះ​ក៏​ព្រោះតែ​តែ​បៃតង​មាន​ផ្ទុក​សារធាតុ tannins​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​នៅពេល​ទទួលទាន​តែ​បៃតង អ្នក​អនុញ្ញាតឱ្យ​វា​ប៉ះ​ត្រូវ​ធ្មេញ​ដែល​កំពុង​ឈឺ​។​
 
២. តែ​ខ្មៅ​
 
​មនុស្ស​មួយចំនួន​ជួបប្រទះ​អាកា​រៈ​រាគ​ក្រោយពេល​ទទួលទាន​តែ​បៃតង ប៉ុន្តែ​នេះ​មិនមែនជា​បញ្ហា​ឡើយ​! អ្នក​អាច​ទទួលទាន​តែ​ខ្មៅ​ជំនួស​វិញ​នៅពេល​ឈឺធ្មេញ​។ តែ​ខ្មៅ​ក៏មាន​ផ្ទុក​សារធាតុ tannins ដែរ​។ អ្នក​ក៏​អាច​ប្រើប្រាស់​កញ្ចប់​តែ​ខ្មៅ​សើមៗ​ដាក់​ក្នុង​មាត់​និង​ខាំ​ថ្នមៗ​ឱ្យ​វា​ប៉ះ​ត្រូវ​ធ្មេញ​ដែល​ឈឺ​ដើម្បី​បំបាត់​ការឈឺចាប់​ភ្លាមៗ​ក៏បាន​។​
 
៣. តែ​ជី​អង្កាម​
 
​តែ​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ tannins ដែល​ជួយ​កាត់បន្ថយ​ការ​ហើម និង​ឈឺចាប់​នៃ​ធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ខ្ពុរមាត់​ជាមួយ​ទឹកតែ​ជី​អង្កាម​។ ដើម្បី​ទទួល​បានតែ​ជី​អង្កាម ចូរ​ដាក់​ស្លឹក​ជី​អង្កាម​ស្ងួត ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ ១ ពែង ហើយ​ទុកចោល​សម្រាប់​រយៈពេល​ប្រមាណ​ជា ២០ នាទី ជាការ​ស្រេច​។ កុំ​ភ្លេច​ទុកឱ្យ​ទឹកតែ​ជី​អង្កាម​ចុះ​ត្រជាក់​សិន សឹម​យកមក​ខ្ពុរ​។​
 
៤. ខ្ពុរមាត់​ជាមួយ​ទឹក​រមៀត​
 
​រមៀត មាន​ផ្ទុក​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​បាក់តេរី និង​ព្យាបាល ដូច្នេះហើយ​ទើប​វា​ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺធ្មេញ​ថ្គាមទាល់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ម្សៅ​រមៀត​ប៉ុន្មាន​ចិ​ប​ក្នុង​ទឹក​ធម្មតា ហើយ​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​

៥. តែ​ខ្ញី​
 
​មួយ​ពែង​នៃ​តែ​ខ្ញី​ក៏​អាច​បំបាត់​អា​ការៈឈឺ​ធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com