បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
AMK បន្ត​លើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ​កម្ពុជា​នៅ​ជនបទ តាមរយៈ​កម្ចី​សម្រាប់​ទឹកស្អាត និង​អនាម័យ
10, Mar 2020 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ (AMK) បាន និង​កំពុងផ្ដល់​កម្ចី​សម្រាប់​ទឹកស្អាត និង​អនាម័យ ទៅដល់​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​ពលរដ្ឋ​នៅ​ទីជនបទ​។ AMK បង្កើត​កម្ចី​នេះ​ឡើង​ដោយមាន​កិច្ចសហការ ជាមួយ​អង្គការ​អន្តរជាតិ WATER.ORG ក្នុង​បំណង​ឲ្យ​ប្រជាជន​នៅ​ទីជនបទ មានលទ្ធភាព​សាងសង់​បង្គន់​អនាម័យ ភ្ជាប់​បណ្ដាញ​ទឹកស្អាត ជីក​អណ្ដូងទឹក​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន​។​
 
​លោក ឡុង ចំណាន នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK គោលដៅ​ចម្បង​របស់ AMK ក្នុងការ​ផ្តល់​កម្ចី​ទឹកស្អាត និង​អនាម័យ​នេះ គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​សុខភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ភាគច្រើន​រស់នៅ​ទីជនបទ​។ លោក​បន្ត​បញ្ជាក់ថា​៖«​នៅពេលដែល​គាត់​(​ពលរដ្ឋ​)​មាន​ទឹកស្អាត​ប្រើប្រាស់ មាន​បង្គន់​អនាម័យ​ប្រើប្រាស់ គឺ​ចំណេញ​ពេលវេលា គាត់​អាច​ទៅ​ប្រក​បរបរ​ផ្សេងៗ​បាន​។ ទី​២ គឺ​សុខភាព​ពួកគាត់​នឹង​ប្រសើរ​ជាង​មុន​។ នៅពេល​សុខភាព​ប្រសើរ គាត់​មាន​ពេលវេលា​ច្រើន​ផង មិន​ចំណាយលុយ​ទៅ​ព្យាបាល​ជំងឺ​។ គាត់​មាន​ពេលវេលា​ដើម្បី​រកប្រាក់​ចំណូល ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​គាត់​ឲ្យ​ធូរធារ​»​។​


 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក ឡុង ចំណាន នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ដូចតទៅ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com