COVID-19
អន្តរជាតិ
អគ្គមេបញ្ជាការ​កងទ័ព​ប៉ូឡូញ ឆ្លង COVID-19 ក្រោយ​ប្រជុំ​នៅ​អាល្លឺម៉ង់​
11, Mar 2020 , 8:29 am        
រូបភាព
ដោយ: រួបរួម
​ឧ​ត្ត​ម​សេនីយ៍ Jaroslaw Mika អគ្គមេបញ្ជាការ​កងទ័ព​ប៉ូឡូញ ស្ថិតក្នុង​ចំណោម​អ្នក​ដែលមាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស COVID-19​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន tvn23.pl ដែល​ផ្អែកលើ​ការអះអាង​របស់​ក្រសួងការពារជាតិ​ប៉ូឡូញ​។​



​ប៉ូឡូញ មាន​អ្នក​ឆ្លង COVID-19 ចំនួន ២០​ករណី ដោយ​ឧ​ត្ត​ម​សេនីយ៍ Mika ស្ថិតក្នុង​ចំណោម​៣​ករណី​ថ្មី ដែល​ត្រូវបាន​ពិនិត្យឃើញ​វិជ្ជមាន  កាលពី​ថ្ងៃទី​១០ ខែមីនា​។ បច្ចុប្បន្ន លោក​ស្ថិតក្រោម​ការព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​យោធា នៅ​ក្រុង​វ៉ា​សូវី​។​

​កាលពី​ថ្ងៃ​សុក្រ កន្លងមក ឧ​ត្ត​ម​សេនីយ៍​យោធា​ប៉ូឡូញ​រូបនេះ បាន​ត្រឡប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​យោធា​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ ក្រោយ​ព័ត៌មាន​ពី​ណា​តូ បានប្រកាស​ពី​ការ​ករណី​ឆ្លង​អ្នកចូលរួម​ម្នាក់ និង​តម្រូវ​ឲ្យ​ស្ថិតនៅ​ច​ត្តា​ឡី​ស័ក ហើយ​ក្រោយមក​ទើប​ពិនិត្យឃើញថា អ្នក​ឆ្លង COVID-19 គឺ​ឧ​ត្ត​ម​សេនីយ៍ Mika អាយុ​៥៧​ឆ្នាំ​។​

​អ្នក​អមដំណើរ​ជាមួយ​លោក​ជាច្រើន​ទៀត ក៏ដូចជា​អ្នកចូលរួម​ប្រជុំ ក៏ត្រូវ​ដាក់​នៅ​ដាច់ដោយឡែក​ដើម្បី​តេស្ត​រក COVID-19 ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com