ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមទទួលពាក្យចុះឈ្មោះស្នើសុំឯកសារនាំចេញ-ចូលទំនិញ
11, Mar 2020 , 8:59 pm        
រូបភាព
រូបពី Google ដែលបង្ហោះដោយ Chandyna Chea
រូបពី Google ដែលបង្ហោះដោយ Chandyna Chea
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ចាប់ទទួលពាក្យចុះឈ្មោះស្នើសុំប័ណ្ណសម្រាប់សម្គាល់អ្នកតំណាងទំនិញស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល នៅនាយកដ្ឋាននាំចេញ-នាំចូល នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៩ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។



សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការទទួលពាក្យចុះឈ្មោះស្នើសុំប័ណ្ណសម្រាប់សម្គាល់អ្នកតំណាងទំនិញស្របច្បាប់​ ក្នុងការស្នើសុំឯកសារនាំចេញ-ចូលនេះ គឺដើម្បីគ្រប់គ្រង ក៏ដូចជាពង្រឹងសមត្ថភាពនៃអ្នកតំណាងស្របច្បាប់របស់ស្ថាប័ន ឬសហគ្រាស ក្រុមហ៊ុននានា និងគាំទ្រដល់ការផ្ដល់សេវាឲ្យកាន់តែប្រសើរ។ 
 
សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះតទៅ អ្នកតំណាងស្របច្បាប់ដែលទៅស្នើសុំឯកសារនាំចេញ-ចូល ត្រូវមានប័ណ្ណសម្គាល់នេះ។ ហេតុដូចនេះ គ្រប់អ្នកតំណាងទាំងអស់ត្រូវតម្រូវឲ្យធ្វើប័ណ្ណស្នើសុំ ហើយអាចចុះឈ្មោះតាមរយៈគេហទំព័រ www.co.moc.gov.kh
 

Tag:
 ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com