ជាតិ
សេដ្ឋកិច្ច
រោងចក្រថ្មី៤ នឹងត្រូវបង្កើតឡើង ដែលផ្តល់ការងារដល់កម្មករខ្ទង់៥ពាន់នាក់
11, Mar 2020 , 9:19 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC អនុម័តឲ្យបង្កើតរោងចក្រនៅកម្ពុជា ដែលមានតម្លៃសរុប១៧,៤លានដុល្លារ។ រោងចក្រថ្មីទាំង៤ នឹងផលិតស្បែកជើង កាបូប និងផលិតផលវាយនភណ្ឌនានា។ បើតាមកាចុះផ្សាយរបស់ CDC រោងចក្រទាំង៤នោះ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់បានរហូតជិត៥ពាន់កន្លែង។



ក្រុមហ៊ុន FORTRESS INTERNATIONAL CO.,LTD គ្រោងបង្កើតរោងចក្រផលិតស្បែកជើងក្នុងទំហំទឹកប្រាក់៥,៦លានដុល្លារ ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុន TEXSSEL (CAMBODIA) CO., LTD. មានគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ (Home Textiles)  នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ​ ជាមួយទុនវិនិយោគ២,៥លានដុល្លារ។ 
 
រីឯក្រុមហ៊ុន QI YOU FOOTWEAR (CAMBODIA) CO., LTD. និងក្រុមហ៊ុន QI YOU FOOTWEAR (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រ នៅឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុន QI YOU FOOTWEAR វិនិយោគ៥,៥លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ក្រុមហ៊ុន TIMBERPACK CARTON CO., LTD. មានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង  ក្នុងទំហំទឹកប្រាក់ ៣,៨លានដុល្លារ៕  
 

Tag:
 រោងចក្រ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com