ជាតិ
សង្គមជាតិ
សិស្ស​ពី​តាកែវ ព្រះសីហនុ រតនគិរី ជាប់​ជ័យលាភី​ថ្នាក់ជាតិ​ផ្នែក​តែង​និពន្ធ ស្មូត​កំណាព្យ និង អាន​អត្ថបទ
12, Mar 2020 , 7:59 am        
រូបភាព
ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៣ ផ្នែក​តែង​និពន្ធ​
ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៣ ផ្នែក​តែង​និពន្ធ​
ដោយ:
ក្នុង​ទិវា​ជាតិ​អំ​ណាន​ជាតិ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ លើក​ទី​៥ ក្រោម​ប្រធានបទ​ស្ត​ពី «​ការអាន​បណ្តុះ​បញ្ញា ការស្រាវជ្រាវ និង​នាវា​នុ​វត្ត​ន៍​» ក្រសួង​អប់រំ​បានប្រកាស​ជ័យលាភី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ពី​លេខ​១ ដល់​លេខ​៣ លើ​ផ្នែក​តែង​និពន្ធ ស្មូត​កំណាព្យ និង អាន​អត្ថបទ​។ កម្មវិធី​ប្រកួត​ការអាន​តែង​និពន្ធ ស្មូត​កំណាព្យ និង​អាន​អត្ថបទ​នេះ  ចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១ ខែមីនា ដើម្បី​រំលឹក​គុណ​ដល់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



​ក្នុងចំណោម​ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៣ លើ​ផ្នែក​តែង​និពន្ធ ស្មូត​កំណាព្យ និង​អាន​អត្ថបទ គឺមាន​សិស្សស្រី​៨​នាក់ និង​សិស្ស​ប្រុស​ម្នាក់ ចាប់ពី​ថ្នាក់​ទី​៦ ដល់​ថ្នាក់​ទី​១២​។ សិស្ស​ជ័យលាភី​លេខ​១ ផ្នែក​តែង​និពន្ធ បាន​ទៅលើ​សិស្ស​ឈ្មោ ហេង មៀន​មៀន ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​សម្តេចឪ ខេត្តតាកែវ​។ សម្រាប់​ជ័យលាភី​លេខ​២ បាន​ទៅលើ​សិស្ស​ថ្នាក់​ទី​១១ ងួន សុធា​រី​កា នៃ​វិទ្យាល័យ​ជាស៊ីម​អង្គរជ័យ ខេត្តកំពត  និង ជ័យលាភី​លេខ​៣ កាន ស្រី​នី​ត ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង​។



ចំណែក គុណ គា ជា​សិស្ស​ប្រុស​តែ​ម្នាក់​គត់ ក្នុងចំណោម​ជ័យលាភី​សិស្សស្រី​ទាំង​៨​នាក់​ទៀត​។ គុណ គា សិស្ស​ថ្នាក់​ទី​៧ នៃ​អនុវិទ្យាល័យ​តេ​ជោ កម្មករ ខេត្ត​ព្រះសីហនុ ដែល​ស្មូត​អំ​ណា​ព្យ​មាន​ចំណងជើង​ថា និស្ស័យ​ស្នេហ៍​អំ​ណាន បាន​ដណ្តើម​ជ័យលាភី​លេខ​១ លើ​សិស្សស្រី​២​នាក់​ទៀត គឺ ហ៊ុន ធីតា បាន​ជ័យលាភី​លេខ​២​មកពី​វិទ្យាល័យ​សុខ​អាន​ថ្នល់បំបែក ខេត្តតាកែវ និង ជ័យលាភី​លេខ​៣ បាន​ទៅលើ ខំ ឃុន​នី ជា​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន​សណ្តាន់ ខេត្តកំពង់ធំ ។



សម្រាប់​ជ័យលាភី​ផ្នែក​អាន​អត្ថបទ បាន​ទៅ​សិស្ស នាង អេ​លី​ណា ជា​សិស្ស​ថ្នាក់​ទី​៦ នៃ​អនុវិទ្យាល័យ​ឯកជន​គ្រូ​យើង ខេត្តរតនគិរី ដែល​អាន​អត្ថបទ​អំពី​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​។ ជ័យលាភី​លេខ​២ គឺ​ឡុង សុ​ដាវ​ត្តី រៀន​ថ្នាក់​ទី​៦ នៃ​សាលាបឋមសិក្សា​ព្រុំ​សុន​ក្តី​កណ្តាល ខេត្តព្រៃវែង និង​ជ័យលាភី​លេខ​៣ ជុស ស្រី​ធា ជា​សិស្ស​ថ្នាក់​ទី​៦​មកពី​សាលាបឋមសិក្សា​កំពង់​ស្លែង ខេត្តតាកែវ​៕




Tag:
 សិស្ស​
 ​អំ​ណាន​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com