ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រលាក​ស្បែក​ដោយសារ​កម្ដៅថ្ងៃ​មែន​ទេ​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​បាន​!
12, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​មែន​ទេ​?


 
​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ងាយៗ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ ៖

១. តែ​ខ្មៅ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដាំទឹក​ក្ដៅ ២ ពែង​រួច​ឆុងតែ​ខ្មៅ ៤ កញ្ចប់​តូចៗ​ក្នុង​ទឹក​នេះ​សម្រាប់​រយៈពេល ១ ម៉ោង សឹម​ទុកឱ្យ​ចុះ​ត្រជាក់​។ បន្ទាប់មក​ប្រើប្រាស់​ក្រណាត់​ស្អាត​មួយ​ត្រាំ ឬ​ជ្រលក់​ក្នុង​ទឹកតែ ហើយ​ស្អំ​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល ១៥ នាទី​។​
 
២. ដំឡូងបារាំង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ដំឡូងបារាំង​ជា​បន្ទះៗ​រួច​បិត​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​បាន​លាង​ដំឡូងបារាំង​ជ្រះ​ស្អាត​មុននឹង​ប្រើប្រាស់​។​
 
៣. ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​
 
​អ្នក​ចាំបាច់​គួរ​ងូតទឹក​ត្រជាក់​ឱ្យបាន​ច្រើនដង​ដើម្បី​ឆាប់​សះស្បើយ​។ ហើយក៏​កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក្រោយ​ងូតទឹក​រួច​ផង​។​
 
៤. ទឹក​
 
​ការរក្សា​សំណើម​ស្បែក​ទប់ស្កាត់​ភាព​ស្ងួត គឺ​ចាំបាច់​ណាស់​កំឡុងពេល​ជួបប្រទះ​បញ្ហា​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ឆាប់​ជាសះស្បើយ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មួយចំនួន​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​សម្រាប់​រយៈពេល ៣០ នាទី​។ បន្ទាប់មក​លាប​វា​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ កុំ​ជូត​ចេញ​ត្រូវ​ទុក​រហូតដល់​ស្ងួត​។ អនុវត្ត​ឱ្យបាន​ពី ៥ ទៅ ៦ ដង​ជាប្រចាំ​រហូតដល់​ជាសះស្បើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com