អ្នកបើកកង់បី និងអ្នកបកប្រែឲ្យស្រ្តីអង់គ្លេសមានកូវីដ-១៩ មិនបានឆ្លងឡើយ
COVID-19
ជាតិ
អ្នកបើកកង់បី និងអ្នកបកប្រែឲ្យស្រ្តីអង់គ្លេសមានកូវីដ-១៩ មិនបានឆ្លងឡើយ
12, Mar 2020 , 11:04 am        
រូបភាព
រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
ដោយ: ថ្មីៗ
ពលរដ្ឋខ្មែរពីរនាក់ គឺម្នាក់ជាបុរសបើករម៉កកង់បី និងម្នាក់ទៀត ជាស្រ្តីអ្នកបកប្រែ ដែលត្រូវបានចាត់ទុក ថាជាអ្នកប៉ះពាល់ស្រ្តីជនជនជាតិអង់គ្លេសមានវីរុសកូវីដ-១៩ បានឆ្លងកាត់ការធ្វើតេស្រ្តរួចហើយ ដោយលទ្ធផលអវិជ្ជមាន។ នេះបើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋានប្រយុទ្ធនឹងជំងឺ (CDC) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។



អត្ថបទទាក់ទង


ចំណែក សំណាករបស់អ្នកបម្រើការងារ និងអ្នកធ្វើដំណើរសរុបប្រមាណ៦០នាក់ លើនាវាជាមួយស្រ្តីជនជាតិអង់គ្លេសនោះ ក៏ត្រូវបានយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ។ មកដល់ពេលនេះ មិនទាន់មានព័ត៌មានអំពីការធ្វើតេស្តនេះនៅឡើយទេ។ សារព័ត៌មានថ្មីៗ មិនអាចសុំចម្លើយពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយសារតែមិនលើកទូរស័ព្ទ។

នៅល្ងាចនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរ បានសម្រេចផ្ទេរស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ ដែលមានកូវីដ-១៩នោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញវិញ។ ការផ្ទេរនេះ គឺធ្វើតាមសំណើរបស់សាមីខ្លួន។

ក្រសួងសុខាភិបាល បានប្រកាសពីករណីរបស់ស្រ្តីជនជាតិអង់គ្លេសនោះ នៅយប់ថ្ងៃទី១០ ខែមីនា។ គាត់ បានធ្វើដំណើរតាមនាវា ចេញពីកំពង់ផែហូជីមិញ ចូលមកដល់កំពង់ផែភ្នំពេញ នៅថ្ងៃទី៧ ខែមីនា។ បច្ចុប្បន្ន នាវានោះ កំពុងចតនៅមាត់ទន្លេខេត្តកំពង់ចាម។

កម្ពុជា បានរកឃើញមនុស្សបីនាក់ហើយ ដែលមានកូវីដ-១៩ ដោយក្នុងនោះ គឺ បុរសខ្មែរ បុរសចិន និង ស្រ្តីអង់គ្លេស។ ចំពោះបុរសចិន ត្រូវបានព្យាបាលជាសះស្បើយវិញ ហើយបុរសខ្មែរនិងស្រ្តីអង់គ្លេស កំពុងស្ថិតក្នុងការព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com