COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Rugani ខ្សែការពារ Juventus និង Hubers របស់ Hannover ឆ្លង COVID-19
12, Mar 2020 , 11:24 am        
រូបភាព
Juventus ប្រកាសថា ខ្សែការពារ​របស់ខ្លួន​កីឡាករ Daniele Rugani ពិនិត្យ​រកឃើញ​មាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ចំណែក Timo Hubers ខ្សែការពារ​ក្រុម Hannover ក៏​ធ្វើតេស្ត ហើយ​លទ្ធផល​បង្ហាញថា មាន​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​នេះដែរ​។​


 
Rugani សញ្ជាតិ​អ៊ីតាលី វ័យ​២៥​ឆ្នាំ កំពុងតែ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។ មន្ត្រី​នៃ​ក្របខណ្ឌ Serie A អះអាងថា ខ្សែការពារ​ក្រុម​សេះបង្កង់​រូបនេះ​មិន​អនុញ្ញាត​ឲ្យ​ជួប​ទាក់ទង​អ្នកណា​ផ្សេង​ឡើយ ដោយ​ត្រូវ​ធ្វើតាម​នីតិវីធី​ដាក់​ច​ត្តា​ឡី​ស័ក​។​
 
​មកទល់​បច្ចុប្បន្ន រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុងប្រទេស​អ៊ីតាលី​បាន​ផ្អាក​រហូតដល់​ថ្ងៃទី ៣ ខែមេសា និង​អ៊ីតាលី ក៏​ស្ថិតក្រោម​ការហាម​ប្រាម​ធ្វើដំណើរ​ក្នុងប្រទេស​ផង ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​រាលដាល​ដល់​កម្រិតធ្ងន់​ធ្ង​រ​។​
 
Rugani បង្ហាញខ្លួន​ចំនួន ៧ ប្រកួត​ប៉ុណ្ណោះ សម្រាប់​ក្រុម Juventus នៅ​រដូវ​កាល​នេះ ហើយ​រូបគេ​ក៏បាន​បង្ហាញខ្លួន​ពេល​ក្រុម​យកឈ្នះ Inter Milan ២-០ កាលពី​ថ្ងៃទី​៨ ខែមីនា ក្នុងការ​ប្រកួត​បិទទ្វា​រ​នៃ​ក្រ​ខណ្ឌ​លី​គ​កំពូល​អ៊ីតាលី​ផងដែរ​។​
 
​សមាជិក​ក្រុម Juventus ទាំងអស់​ក៏​កំពុងមាន​ការព្រួយបារម្ភ​ពី​ការឆ្លង​នេះដែរ ដ្បិត​ពួកគេ​នៅ​កៀក​នឹង Rugani បំផុត​។​
 
​ដោយឡែក ដោយសារ​ការឆ្លង​លើ Rugani ក៏បាន​ធ្វើ​ឲ្យ​ជំនួប រវាង Inter Milan ជាមួយ Getafe ក្នុង​ពានរង្វាន់ UEFA Europa League ត្រូវ​ពន្យារពេល​ប្រកួត​ផងដែរ​។​
​រហូតមកទល់​ពេលនេះ មិនមែន​មានតែ​កីឡាករ​បាល់ទាត់ Rugani ទេ​ដែល​ឆ្លង COVID-19​។ ខ្សែការពារ Timo Hubers ដែល​លេង​ឲ្យ​ក្រុម Hannover ក្រុម​នៃ​លី​គ​លំដាប់​ទី​២​អាល្លឺម៉ង់ (Bundesliga 2) ក៏​ពិនិត្យឃើញ​វិជ្ជមាន​មេរោគ​នេះដែរ​។​
 
​ខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​២៣​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ជឿជាក់ថា ឆ្លង​ជំងឺ​នេះ​អំឡុងពេល​រូបគេ​ទៅ​ចូលរួម​កម្មវិធី​មួយ​ក្នុង​ទីក្រុង Hildesheim ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​៨ មីនា​។ យ៉ាងណាក៏ដោយ ក្លិប​សង្ឃឹមថា Hubers នឹងមិន​ចម្លង​ទៅកាន់​មិត្ត​រួម​ក្រុម​ឡើង ដ្បិត​រូបគេ​មិនបាន​ចូលជួប​ជុំ​ក្រុម​តាំងពី​សប្តាហ៍​មុន​។​
 
​គិត​ត្រឹម​ថ្ងៃទី​១២ ខែមីនា​នេះ អ៊ីតាលី​មាន​ចំនួន​អ្ន​ឆ្លង COVID-19 ច្រើនជាងគេ​បើ​ធៀប​ជាមួយ​ប្រទេស​នៅ​អ៊ឺរ៉ុប និង​ច្រើនជាងគេ​បន្ទាប់ពី​ចិន រហូតដល់​១២៤៦២​ករណី ស្លាប់មាន ៨២៧​នាក់ និង​សះស្បើយ​ចំនួន​១០៤៥​នាក់​។ អាល្លឺម៉ង់​មាន​ចំនួន​អ្នក​ឆ្លង​១៩៦៦ ស្លាប់​៣​នាក់ និង​សះស្បើយ​២៥​នាក់​៕

Tag:
 COVID-19
  Daniele Rugani
  Timo Hubers
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com