កូតឌីវ័រ ហុងឌូរ៉ាស រួមទាំងកោះ La Reunion និង French Polynesia ដែលស្ថិតក្រោមបារាំង ទើបរកឃើញករណីឆ្លង COVID-19 ដំបូងនៅប្រទេស និងតំបន់រៀងៗខ្លួន។ គិតមកដល់ពេលនេះ ប្រទេស/ដែនដីចំនួន១២៥ហើយ ដែលឃើញជំងឺដែលឆ្លងជាសាកលមួយនេះ ដោយក្នុងនោះ អ្នកជំងឺមានជាង១២៦ ០០០នាក់ ស្លាប់ជាង៤៦០០នាក់ និងសះស្បើយជាង៦៨០០០នាក់។
ចំនួនប្រទេស តំបន់រដ្ឋបាលពិសេស តំបន់ស្វយ័ត និងដែនដីនៅនាយសមុទ្រ ទាំង១២៥ដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី ៖ ចិន កូរ៉េខាងត្បូង ជប៉ុន (រួមទាំងករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ប៊ូតង់ ម៉ាល់ឌីវ, ហ្ស៊កហ្ស៊ី, អាមេនី, អ៊ីស្រាអែល, អាស៊ែបៃហ្សង់, បង់ក្លាដែស, ប៉ាឡេស្ទីន, ព្រុយណេ, ម៉ុងហ្គោលី។
-អឺរ៉ុប ៖ អ៊ីតាលី បារាំង, ចក្រភពអង់គ្លេស (អង់គ្លេស វេលស៍ ស្កុតឡេន និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ សាំងម៉ារ៉ាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន លិចតិញស្តាញ ប៉ូឡូញ ស្លូវេនី ហុងគ្រី បូស្នី-ហឺហ្ស៊េហ្គោវីណា ស៊ែប៊ី ស្លូវ៉ាគី ម៉ាលត៍ ម៉ុលដូវ៉ា ប៊ុលហ្គារី, បូរីវ៉ាទីកង់, អាល់បានី, ស៊ីប, តួកគី។
-អាហ្វ្រិក ៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក, អាហ្វ្រិកខាងត្បូង, កាមេរូន, តូហ្គោ, បួគីណាហ្វាសូ, ហ្សាម៉ៃអ៊ីក, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, កូតឌីវ័រ។
-អាមេរិកខាងជើង ៖ សហរដ្ឋអាមេរិក, កាណាដា ម៉ិកស៊ិក, សាធារណរដ្ឋដូមីនិក។
-អាមេរិកកណ្តាល៖ ប៉ាណាម៉ា, កូស្តារីកា, ហុងឌូរ៉ាស។
-អាមេរិកឡាទីន ៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី, ប៉េរូ, កូឡុំប៊ី ប៉ារ៉ាហ្គាយ, បូលីវី។
-អូសេអានី ៖ អូស្ត្រាលី, នូវែលសេឡង់។
-តំបន់រដ្ឋបាល និងដែនដីស្វយ័តនៅឯនាយសមុទ្រ ៖ ចិន (ម៉ាកាវ, ហុងកុង, តៃវ៉ាន់), ចក្រភពអង់គ្លេស (ហ្ស៊ីប្រាល់តា), ដាណឺម៉ាក (ប្រជុំកោះហ្វារ៉ូ), បារាំង (French Guiana, Martinique, Saint Martin, Saint Barthelemy, French Polynesia, កោះ Reunion)។
-ប្រជុំកោះ Channel Islands (២)៖ Guernsey និង Jersey ៕