ពីនេះ ពីនោះ
ពាក្យដែលផ្តើមដោយ «ថ» ត្រូវសរសេរជា «ឋ» វិញ តើមានពាក្យអ្វីខ្លះ?
× ពាក្យពេចន៍ខ្លះដែលខ្មែរយើងមានទម្លាប់សរសេរដោយផ្តើមដោយតួអក្សរ«ថ»ត្រូវមកសរសេរជាតួអក្សរ«ឋ»វិញ។
ពាក្យដែលប្តូរពី «ថ» ទៅ «ឋ» មានដូចជា៖ ថានៈ ទៅជាឋានៈ, ថានន្តរ ទៅជាឋានន្តរ, ថានីយ ទៅជាឋានីយ, ថាន ទៅជាឋាន, ថានភាព ទៅជាឋានភាព, ថានានុក្រម ទៅជាឋានានុក្រម, ថានបទ្ម ទៅជាឋានបទ្ម, ថានប្បភេទ ទៅជាឋានប្បភេទ, ថានានុរូប ទៅជាឋានានុរូប ជាដើម។ នេះបើតាមការបញ្ជាក់ពី វចនានុក្រមខ្មែរសម្តេច ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com