COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo សម្រេច​នៅ​ដាច់ដោយឡែក​លើ​កោះ​មួយ ក្រោយ​មិត្ត​រួម​ក្រុម​ឆ្លង COVID-19
12, Mar 2020 , 5:48 pm        
រូបភាព
Cristiano Ronaldo ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​នៅឯ​ផ្ទះ​លំហែ​មួយ​នៅ​តំបន់ Madeira ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​មិត្ត​រួម​ក្រុម Juventus របស់គេ​គឺ​កីឡាករ Daniele Rugani ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19​។​


 
​ខ្សែការពារ Rugani កំពុងតែ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក បន្ទាប់ពី​ឆ្លង​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ដោយឡែក​សមាជិក​ក្រុម Juventus ផ្សេងទៀត​ដែល​រួមមាន​ទាំង Ronaldo ផង​នោះ​ក៏ត្រូវ​ទទួល​ការពិនិត្យ និង​ដាក់​ឲ្យ​នៅ​ផ្សេងគ្នា​ផងដែរ ដ្បិត​ពួក​បាន​ចូលរួម​ប្រកួត​ក្របខណ្ឌ Serie A ក្នុងជំនួប​ដែល​យកឈ្នះ Inter Milan ២-០ នោះ​។​
 
​រូបភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram របស់​កីឡាករ Miralem Pjanic ក្រោយ​ការប្រកួត បានបង្ហាញ​ពី​សម្មភាព​របស់ Ronaldo និង Rugani អបអរ​ជ័យជម្នះ​ដោយ​ភាពស្និទ្ធស្នាល​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត​។​
 
​បន្ទាប់ពី​ករណីនេះ​កើតឡើង Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម វ័យ​៣៥​ឆ្នាំ បានធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​លំហែ​នៅ​ស្រុកកំណើត​របស់ខ្លួន​នៅឯ​កោះ​មួយ​ក្នុង​តំបន់ Madeira ជាទី​កន្លែង​ដែល​រូបគេ​ជ្រើសរើស​ដើម្បី​បង្ខាំង​ខ្លួន​បណ្តោះអាសន្ន ខណៈ​សង្ស័យថា​អាច​នឹង​ឆ្លង COVID-19​។​
 
​ករណីនេះ​បានកើត​ឡើងលើ​សមាជិក​ក្រុម Juventus ប៉ុន្តែ​វា​នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​រហស្សនាម​សេះបង្កង់​ឡើយ ដ្បិត​ការប្រកួត​ក្របខណ្ឌ​កំពូល​អ៊ីតាលី​ត្រូវ​សម្រេច​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ហើយ​៕



Tag:
 COVID-19
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com