កីឡាជាតិ
ជាតិ
វិសាខាជាក្លិបទីពីរ ដែលធ្វើតេស្តរកសារធាតុញៀនលើកីឡាករ គ្រូបង្វឹក និងបុគ្គលិក សកម្មភាពមន្ត្រីការិយាល័យប្រឆាំងគ្រឿនញៀនពិនិត្យឈាននិងទឹកនោមរកសារធាតុញៀនដល់កីឡាករវិសាខា, រូបភាពពីក្លិបវិសាខា
× វិសាខា ជាក្លិបបាល់ទាត់ទីពីរនៅកម្ពុជា ដែលបានធ្វើតេស្តរកសារធាតុញៀនលើកីឡាករ គ្រូបង្វឹក និងបុគ្គលិកខ្លួន បន្ទាប់ពីក្លិបអង្គរថាយហ្គឺរ។ នេះជាសកម្មភាពគំរូមួយ សម្រាប់បណ្តាក្លិបផ្សេងៗទៀត ក្នុងលីគកំពូល និងជាការរួមចំណែកលុបបំបាត់ការជួយដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
ដើម្បីរួមចំណែកបង្ហាញពីភាពស្អាតស្អំ ក្នុងវិស័យកីឡាបាល់ទាត់ ក៏ដូចជាបង្កើនទំនុកចិត្តដល់អ្នកគាំទ្រ ក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី១២ មីនា ឆ្នាំ២០២០ បានធ្វើតេស្តឈាម និងទឹកនោមកីឡាករ គ្រូ បង្វឹក មន្ត្រី និងបុគ្គលិកទាំងអស់ ដើម្បីស្វែងរកសារធាតុញៀន។ ការធ្វើតេស្ត ត្រូវបានអនុវត្តទាំងលើក្រុមឈុតធំ និងឈុតយុវជន។
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបវិសាខាបានបញ្ជក់ថា ក្រៅពីរកសារធាតុញៀន ការធ្វើតេស្តនេះ ក៏ដើម្បីពិនិត្យសុខភាព និងស្វែងរកជំងឺផ្សេងៗជូនកីឡាករ គ្រូបង្វឹក និងបុគ្គលិកផងដែរ។ អ្នកចាត់ការទូទៅរូបនេះអះអាងថា ជាលទ្ធផលនៃការធ្វើតេស្តគ្មានកីឡាករ គ្រូបង្វឹក និងបុគ្គលិកណាម្នាក់ប្រើប្រាស់សារធាតុញៀននោះទេ។
ប្រតិបត្តិការស្វែងរកសារធាតុញៀនក្នុងក្លិបបាល់ទាត់វិសាខា ធ្វើឡើងដោយមានការសហការពីការិយាល័យប្រយុទ្ធប្រឆាំងញៀន នៃក្រសួងមហាផ្ទៃ។ នេះមិនមែនជាលើកទី១នោះទេ ដែលវិសាខាធ្វើតេស្តឈាម និងទឹកនោមលើកីឡាករ គ្រូបង្វឹក និងបុគ្គលិកខ្លួន ពោលគឺពួកគេបានធ្វើម្តងរួមមកហើយកាលពីឆ្នាំ២០១៩។
ប៉ុន្តែនៅក្នុងរដូវកាលឆ្នាំ២០២០ នេះ វិសាខាគឺជាក្លិបទីពីរ បន្ទាប់ពីអង្គរថាយហ្គឺរ ដែលបានធ្វើតេស្តទឹកនោមកីឡាករ គ្រូបង្វឹក និងបុគ្គលិករកសារធាតុញៀន កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ ដើម្បីរួមចំណែកលុបបំបាត់ការប្រើប្រាស់និងជួយដូរគ្រឿងញៀនក្នុងវិស័យកីឡាបាល់ទាត់៕
Tag:
បាល់ទាត់
វិសាខា
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com