COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ជប៉ុន ថាអូឡាំពិកតូក្យូនៅតែបន្តធ្វើ ទោះ ត្រាំ ស្នើឲ្យពន្យារពេលមួយឆ្នាំ
× លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រទី១៣ មីនានេះ អះអាងថាជប៉ុននៅតែស្ថិតលើផ្លូវឆ្ពោះទៅរកការរៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ ២០២០ តាមការគ្រោងទុកដដែល។ នេះជាការឆ្លើយតបរបស់អ្នកនាំពាក្យកំពូលរដ្ឋាភិបាល បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំស្នើឲ្យមានការពន្យាពេលប្រកួតរយៈមួយឆ្នាំ ជុំវិញបញ្ហាឆ្លង COVID-19។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូអាបេ និងលោក ត្រាំ បានជជែកគ្នាតាមទូរសព្ទប្រហែល ៥០ នាទីនៅព្រឹកថ្ងៃសុក្រនេះ និងបានព្រមព្រៀងលើការពង្រឹងកិច្ចសហប្រតិបត្តិការ ជុំវិញការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតសាកលមួយនេះ ប៉ុន្តែទំនងជាមិនបានពិភាក្សាអំពីការពន្យារពេលការប្រកួតកីឡាអូឡាំពិក ឬដំណើរការដោយគ្មានអ្នកទស្សនានោះឡើយ។ នេះជាសម្តីរបស់មន្ត្រីជប៉ុនដែលជាអ្នកនាំពាក្យរដ្ឋាភិបាល។
បង្ហោះសារលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី១៣ លោក ត្រាំ ខែមីនានេះ លោក ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន អាបេ ថា៖« កន្លែងប្រកួតអូឡាំពិកដែលទើបនឹងបញ្ចប់គឺពិតជាអស្ចារ្យណាស់។ លោកបានបំពេញការងារដ៏មិនគួរឲ្យជឿ ដែលនឹងធ្វើឲ្យលោកមានមោទកភាព។ រឿងល្អៗ នឹងកើតឡើងសម្រាប់ប្រទេសជប៉ុន និងនាយករដ្ឋមន្ត្រីដ៏អស្ចារ្យរបស់ពួកគេ»។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១២ មីនា លោកត្រាំ ធ្លាប់បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោកមិនចង់ឃើញថាគ្មានមនុស្សនៅទីនោះទេ (ដោយសំដៅលើព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០)។
«ប្រហែលជាពួកគេពន្យារពេលមួយឆ្នាំ…ប្រសិនបើអាច»។ អ្វីៗប្រសើរជាងការដែលកីឡដ្ឋានគ្មានអ្នកគាំទ្រនៅគ្រប់ទីកន្លែង។ ខ្ញុំគិតថាប្រសិនបើអ្នកលុបចោល ដោយរង់ចាំធ្វើនៅឆ្នាំក្រោយវាជាជម្រើសល្អ ប្រសើរជាងការធ្វើវាដោយគ្មានមនុស្សចូលរួម»។ ប្រធានាធិបតីអាមេរិកបន្ថែម។
Suga អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់គ្រោងនឹងធ្វើបទបង្ហាញខ្លីស្តីពីកិច្ចពិភាក្សាជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកក្នុងពេលឆាប់ៗនេះ៕
Tag:
COVID-19
កីឡាអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com