COVID-19
ជាតិ
កម្ពុជាផ្អាកជនបរទេសពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជារយៈពេល៣០ថ្ងៃ
× លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែមីនានេះ បានចេញសេចក្តីប្រកាសពីការសម្រេចផ្អាកជនបរទេស ពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជារយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមីនា។ នេះជាវិធានការទប់ស្កាត់បន្ទាន់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការចម្លង COVID-19។
បច្ចុប្បន្ន កម្ពុជាមានករណីឆ្លង COVID-19 ចំនួន៧ហើយ ដោយករណីដំបូងជាជនជាតិចិនអាយុ៦០ឆ្នាំនៅក្រុងព្រះសីហនុ ដែលបានជាសះស្បើយ។ ករណីទីពីរជាបុរសខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប បានឆ្លងពីជនជាតិជប៉ុនម្នាក់។
បីករណីកើតលើជនជាតិអង់គ្លេស ក្នុងនោះស្ត្រី១នាក់ និងប្តីប្រពន្ធ១គូ ដែលរកឃើញលើនាវាទេសចរណ៍ Viking Cruise Journey ដែលមកពីក្រុងហូជីមិញ ហើយសំចតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកជំងឺទាំងបីសម្រាកព្យាបាលនៅភ្នំពេញ។
ពីរករណីចុងក្រោយ បានរកឃើញលើបុរសកាណាដា និងបែលហ្ស៊ិក ម្នាក់ដែលត្រូវបានអះអាងថា ជាទេសចរក្នុងរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com