COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កម្មវិធី​បាល់ទាត់​នៅ​អង់គ្លេស ស្កុ​តឡែ​ន វេ​លស៍ និង​អៀរ​ឡង់​ខាងជើង ផ្អាក​ដល់​ខែមេសា​
14, Mar 2020 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​បង្ការ​ការ​រាលដាល COVID-19 ក្របខណ្ឌ​បាល់ទាត់​កំពូលៗ​នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​ផ្អាក​ការប្រកួត​ជា​បណ្តោះអាសន្ន​រហូតដល់​ថ្ងៃទី​៣ ខែមេសា​។ ក្របខណ្ឌ​ទាំងនោះ មានដូចជា English Premier League, EFL, Women’s Super League, Women’s Championship រួមទាំង​ក្របខណ្ឌ​នៅ​ស្កុ​តឡែ​ន វេស​ល៍ និង​អៀរ​ឡង់​ខាងជើង​។​



​ថ្នាក់ដឹកនាំ​ក្របខណ្ឌ Premier League បានប្រកាស​ពី​ការចាប់​ដំណើរការឡើង​វិញ​នៅ​ថ្ងៃទី​៤ ខែមេសា តែ​ក្នុង​លក្ខខណ្ឌ​ដែល​សមស្រប​ណាមួយ រីឯ​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​អង់គ្លេស​ជាមួយ​អ៊ីតាលី និង​ដា​ណឺ​ម៉ាក ក៏ត្រូវ​លើក​ពេល​ផងដែរ​។ ការប្រកួត​ជម្រុះ Euro 2020 ក៏​នឹងត្រូវ​ពិចារណា​ពន្យា​ពេល​ផងដែរ ក្រោយ​ការផ្តល់​អនុសាសន៍​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។

​ក្រៅពី​បាល់ទាត់ កម្មវិធី​កីឡា​ផ្សេងទៀត​ដែល​ត្រូវ​លើក​ពេល រួមមាន ម៉ារ៉ាតុន​, បាល់ឱប​, ប្រណាំង​កង់​, វាយកូនគោល​, Formula 1 ជាដើម​។​

​វិធានការ​នៅ​ក្របខណ្ឌ​កីឡា​អង់គ្លេស ធ្វើឡើង​បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​ក្លិប Arsenal លោក Mikel Arteta, ខ្សែប្រយុទ្ធ Chelsea Callum Hidson-Odoi មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។ ក្លិប​នៅ​អឺរ៉ុប​ដូចជា Arsenal, Chelsea, Leicester City, Bournemouth, Manchester City, Juventus និង Real Madrid បាន​តម្រូវ​ឲ្យ​មន្ត្រី និង​កីឡាករ​មួយចំនួន​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​៕



© រក្សាសិទ្ធិដោយ thmeythmey.com