COVID-19
ជាតិ
ក្រសួង​អប់រំ​ឲ្យ​សាលា​នៅ​ភ្នំពេញ និង​ក្រុង​សៀមរាប សម្រាក​វិស្សមកាល​តូច​មុន​កាលកំណត់​
14, Mar 2020 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​១៤ ខែមីនា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការអនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ក្រោយ​ការរកឃើញ​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់​។



ក្រសួង​អប់រំ បាន​បញ្ជាក់ថា ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់នេះ គឺ​ចាប់អនុវត្តពីថ្ងៃដែ​លខ្លួន​ចេញសេចក្តី​ប្រកាសព័ត៌មាន។ សម្រាប់​គ្រឹះស្ថាន ដែលមិនទាន់បញ្ចប់​ការ​វាយ​តម្លៃលទ្ធផល​ពិន្ទុឆមាសទី១ ក្រសួងតម្រូវឲ្យ​យកលទ្ធផល​សិក្សាជាមធ្យម​ភាគ​នៃ​ពិន្ទុ​ប្រចាំខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់ខែកុម្ភៈ ឆ្នាំ​២០២០ ។

ជាមួយគ្នា ក្រសួងស្នើ​ឲ្យ​មាតាបិតា អាណាព្យាបាល​ជំរុញឲ្យកូន​ធ្វើស្វ័យសិក្សា និងចៀសវាងទៅកន្លែងដែលប្រឈមនឹងការឆ្លង ដូចជា កន្លែង​ហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com