ជាតិ
«​វ៉ា​កង​» ស្មើ «​វិស្សមកាល​» និង​«​ចូល​កង​» ស្មើ «​បវេសនកាល​»
27, Aug 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​វ៉ា​កង​» ដែល​មានន័យ​ស្មើនឹង​ពាក្យ​ខ្មែរ​«​វិស្សមកាល​» និង​«​ចូល​កង​» ដែល​មានន័យថា «​បវេសនកាល​»​នោះ គឺជា​ពាក្យ​ដែល​ខ្មែរ​ប្រើ​ទូទៅ​សម្រាប់​ប្រើ​នៅក្នុង​វិស័យ​អប់រំ​។​


 
​ពាក្យ​ថា «​វ៉ា​កង​» គឺជា​ពាក្យ​បារាំង​ដែលថា Vacances​។ Vacances បកប្រែ​មកជា​ភាសា​ខ្មែរ គឺ​មានន័យថា វិស្សមកាល​។  វិស្សមកាល​, វិស្សមមាស ឬ វិស្សមោកាស មានន័យថា​ជា ពេល​, ខែ ឬ​ឱកាស ដែល​ឈប់សម្រាក​មិន​ធ្វើការ​ឬ​មិន​ចូល​សាលារៀន ។​
 
​ពាក្យ​ថា «​ចូល​កង​» ឬ «​បវេសនកាល​» មានន័យថា កាលដែល​សិស្ស​ត្រូវ​ចូលរៀន​វិញ នៅវេលា​ផុត​វិស្សមកាល​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com