ហេតុអ្វី​ផ្ទះ​កូនក្រមុំ​ជនជាតិដើម​ភាគតិច​ត្រូវ​សង់​ទាប​ជាង​ផ្ទះ​កូនកំលោះ​?
ជាតិ
ហេតុអ្វី​ផ្ទះ​កូនក្រមុំ​ជនជាតិដើម​ភាគតិច​ត្រូវ​សង់​ទាប​ជាង​ផ្ទះ​កូនកំលោះ​?
15, Mar 2020 , 8:59 am        
រូបភាព
​មណ្ឌលគិរី​៖ «​បើតាម​ជំនឿ ជនជាតិដើម​ភាគតិច​ផ្ដល់​តម្លៃ​ដល់​បុរស​ជាង​ស្ត្រី ព្រោះ​កូនប្រុស​ពេល​មាន​ឫទ្ធិ​អំណាច អាច​ការពារ​គ្រួសារ ឬ​បង​ប្អូនស្រី​របស់ខ្លួន​បាន អីចឹង​បានជា​គេ​សាង​សង់ផ្ទះ​កូនកំលោះ​ខ្ពង់​ជាង​។ ជាទូទៅ​គេ​សាង់​សង់ផ្ទះ​កូនកំលោះ​មាន​កម្ពស់​ចាប់ពី​៣​ម៉ែត្រ​កន្លះ ទៅ​៦​ម៉ែត្រ​»​។ នេះ​ជា​សេចក្តីពន្យល់​របស់លោក អែន យិន ជនជាតិដើម​ភាគតិច​ទំពួន ពី​មូលហេតុ​នៃ​ការសាងសង់​ផ្ទះ​កូនក្រមុំ​ទាប​ជាង​ផ្ទះ​កូនកំលោះ​ជនជាតិដើម​ភាគតិច​។ លោក អែន យិន អ្នកចាត់ការ​ទូទៅ​នៅផ្ទះ​សំណាក់​ជនជាតិដើម​ភាគតិច នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បានបង្ហាញ​ពី​ទម្រង់​ផ្ទះ​បុរាណ​ដែលមាន​ក្បាច់រចនា​ផ្សេងៗ​គ្នា ទៅតាម​វប្បធម៌ និង​ប្រពៃណី​របស់​ពួកគាត់ ដូចជា ទម្រង់​ផ្ទះ​ជនជាតិ​ព្នង ទំពួន គ្រឹ​ង និង​ផ្ទះ​កូនកំលោះ កូនក្រមុំ​ជនជាតិ​គ្រឹ​ង​ឬ​ទំពួន​ជាដើម​៕



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អែន យិន អ្នកចាត់ការ​ទូទៅ​ផ្ទះសំណាក់​ជនជាតិដើម​នៅ​ខេត្តមណ្ឌលគិរី ដូចតទៅ​៖


អត្ថបទទាក់ទង




Tag:
 ផ្ទះ​អត្តសញ្ញាណ​
  ជនជាតិដើម​ភាគតិច​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com