ជាតិ
អាមេរិក ប្រកាស​ផ្ដល់ជំនួយ​២​លាន​ដុល្លារ​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់ COVID-19 នៅ​កម្ពុជា​
14, Mar 2020 , 5:22 pm        
រូបភាព
​ភ្នំពេញ​៖ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​២​លាន​ដុល្លារ​អាមេរិក ដើម្បី​គ្រប់គ្រង​ហានិភ័យ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​រ៉ូ​ណាវី​រុស COVID-19 និង​ជាការ​ចូលរួម​សហគមន៍ ក៏ដូចជា​គាំទ្រ​ដល់​មន្ទីរពិសោធន៍​ផងដែរ​។​



​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID គឺជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កម្ពុជា ទៅនឹង​រដ្ឋាភិបាល​អាមេរិក ហើយ​ក្នុងអំឡុងពេល​នៃ​ការកើតមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រុស COVID-19 នៅ​កម្ពុជា​នោះ USAID ក៏បានផ្ដល់​ជំនួយ​បន្ថែមចំនួន​២​លាន​ដុល្លារ​អាមេរិក​។ ជំនួយ​ជា​ទឹកប្រាក់​នេះ ផ្ដល់​មក​ឲ្យ​កម្ពុជា​សម្រាប់​ផ្នែក​ទំនាក់ទំនង​គ្រប់គ្រង​ហានិភ័យ ការចូលរួម​សហគមន៍ និង​ការគាំទ្រ​ដល់​មន្ទីរពិសោធន៍​ផងដែរ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា កម្ពុ​ជាមាន​អ្នកជំងឺ COVID-19 ចំនួន​៧​ករណី​ហើយ ដោយ​ករណី​ទី​១​កើត​លើ​បុរស​ជនជាតិ​ចិន​ម្នា​ក់នៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​បានទទួល​ការព្យាបាល​រហូត​ជាសះស្បើយ​ហើយ​។ ហើយ​ចំពោះ​៦​ករណី​ទៀត បានកើត​នៅ​ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ភ្នំពេញ ហើយ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល និង​ស្ថិតក្រោម​ការតាមដានរ​បស់​ក្រុមគ្រូពេទ្យ​៕





© រក្សាសិទ្ធិដោយ thmeythmey.com