COVID-19
ជាតិ
ជនបរទេស​ពីអ៊ីរ៉ង់ ត្រូវបានផ្អាកចូល​កម្ពុជា​បណ្តោះអាសន្ន​ និងជាប្រទេសទី៦ក្នុងបញ្ជី
15, Mar 2020 , 8:07 am        
រូបភាព
ទិដ្ឋភាពនៅអាកាសយានដ្ឋានសៀមរាបកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ទិដ្ឋភាពនៅអាកាសយានដ្ឋានសៀមរាបកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ដោយ: ថ្មីៗ
ក្រសួង​សុខាភិបាល បាន​ចេញសេចក្តី​សម្រេច​ផ្អាក​អ្នកដំណើរដែលជាជន​បរទេសពីអ៊ីរ៉ង់ មក​កាន់ទឹក​ដី​កម្ពុជា​ បណ្តោះះអាសន្ន ដែលមានរយៈពេល​៣០​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​១៧ ខែមីនា។ នេះជាសេចក្តីសម្រេចបន្ថែមក្រោយការ​លើក​ឡើង​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធីបុណ្យទន្លេនៅ​ខេត្ត​បាត់ដំបង នា​ល្ងាច​ថ្ងៃទី​១៤ ខែមីនា។



អ៊ីរ៉ង់ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង COVID-19 ក្លាយជាប្រទេសទី​៦ ដែល​ស្ថិតក្នុងបម្រាម​របស់កម្ពុជា បន្ទាប់ពី​ការសម្រេច​លើ​ជនបរទេសពី​បារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងសហរដ្ឋអាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com