COVID-19
ជាតិ
ត្រឹម​មួយថ្ងៃ អ៊ីតាលី​ឆ្លង COVID-19 លើស​៣​ពាន់​ករណី សរុប​ជាង​២​ម៉ឺន​នាក់ ស្លាប់​ជាង​១៤០០​នាក់​
15, Mar 2020 , 9:55 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អ៊ីតាលី នៅតែ​បន្ត​រកឃើញ​អ្នក​ឆ្លង ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជាច្រើន​ករណី និង​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​នៅ​តំបន់​អឺរ៉ុប​។ គ្រាន់តែ​ថ្ងៃទី​១៤ ខែមីនា អ៊ីតាលី​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​លើសពី ៣​ពាន់​នាក់ ខណៈ​នាក់​ស្លាប់មាន​ជាង ១០០​នាក់​បន្ថែម​។



​បើតាម​សារព័ត៌មាន BNO Tracking News អ៊ីតាលី​មាន​ករណី​ឆ្លង​COVID-19 ថ្មី ចំនួន ៣៤៩៧​ករណី និង​អ្នកស្លាប់ ១៧៥​ករណី​។ អត្រា​នេះ បានធ្វើ​ឲ្យ​ចំនួន​តួលេខ COVID-19 សរុប នៅ​អ៊ីតាលី​កើន​ដល់​ចំនួន ២១១៥៧​ករណី និង​អ្នកស្លាប់​សរុប ១៤៤១​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​វិញ មាន​ចំនួន​ជិត​ពីរពាន់​ករណី​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ៊ីតាលី គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​នៅ​តំបន់​អឺរ៉ុប​។ បើទោះបីជា​រដ្ឋាភិបាល​អ៊ីតាលី បានចេញ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស ហាមឃាត់​ការជួប​ជុំគ្នា បិទ​សាលារៀន​ជាដើម ក៏​តួលេខ​អ្នក​ឆ្លង​នៅតែ​មិនឃើញ​ថមថយ​ដែរ ប៉ុន្តែ​បែប​ជា​កើន​ខ្ពស់ជាង​មុន​។
​សូមបញ្ជាក់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៅ​អ៊ីតាលី ចិន​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ​ជំងឺឆ្លង​មួយចំនួន បន្ទាប់ពី​អត្រា​ឆ្លង​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ មាន​ចំនួន​ច្រើន​លើសលុប​ពេក​៕


Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com