ជាតិ
អត្ថបទពាណិជ្ជកម្ម
សមាជិក​របស់ realme ថាមពល​ថ្ម ៥០០០mAh ដែល​អាច​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ​
15, Mar 2020 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ​! នៅពេលដែល​យើង​ជ្រើសរើស​ប្រភេទ​ទូរស័ព្ទ​មកប្រើប្រាស់ បញ្ហា​ថ្ម​គឺជា​ចំនុច​ដែល​គេ​យកចិត្តទុកដាក់​បំផុត​។ បច្ចុប្បន្ននេះ​! បច្ចេកវិទ្យា​សាក​ថ្ម​ក្នុង​ល្បឿន​លឿន​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី សន្សំសំចៃ​ពេលវេលា​របស់​យើង ប៉ុន្តែ​វា​មិនមែនជា​ដំណោះស្រាយ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​តម្រូវការ រយៈពេល​យូរ​នោះឡើយ ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​អាចដាក់​ឆ្នាំង​សាក​តាម​ខ្លួន​ពេលធ្វើ​ដំណើរ ទៅ​ក្រៅ​។

​នេះហើយ​ជា​មូល​ហេតុដែល​ក្រៅពី​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ហើយ​នោះ ទូរស័ព្ទ​ដែលមាន ថាមពល ថ្ម​ធំ​គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត សម្រាប់​អស់លោកអ្នក​ដែល​មិនមាន​ពេលវេលា គ្រប់គ្រាន់​ក្នុងការ​សាក​ថ្ម ឬ​ពិបាក​ក្នុង​ការដាក់ powerbank តាម​ខ្លួន​។



​ថ្ងៃនេះ​យើង​នឹង​ណែនាំ​ដល់​អស់លោកអ្នក​នូ​វប្រ​ភេទ​ទូរស័ព្ទ realme មួយចំនួន​ដែលមាន​ថាមពល​ថ្ម រហូតដល់ ៥០០០mAh ដែល​អាច​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ថ្មី​នៃ​ការប្រើ​ទូរស័ព្ទ​ដែល​កាន់ ថ្ម​បាន​រយៈពេល​យូរ​។

realme C3 - តម្លៃ​ត្រឹមតែ ១២៩ ដុល្លារ​
​លក្ខណៈពិសេស​៖
- បន្ទះ​ឈី​ប Helio G70៖ ជាមួយនឹង​បន្ទះ​ឈី​ប​នេះ realme C3 ទទួលបាន​ពិន្ទុ​ពី Antutu រហូតដល់​ជាង ១៩០,០០០ ដែល​តួលេខ​នេះ​លើសពី​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែលមាន តម្លៃ​ប្រហាក់ ប្រហែល​នេះ​។​
- អេក្រង់​ទំហំ ៦.៥ អ៊ី​ញ HD+ ៖ អេក្រង់​ទំហំ​ធំ​គាំទ្រ​សម្រាប់​បទពិសោធន៍​នៃ​ការមើលឃើញ​កាន់តែ​ប្រសើរ​។​
- កាមេរ៉ា​៣ គ្រាប់​:  realme C3 ក៏ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា ៣ គ្រាប់​
​ដែល​ពិតជា​មានការ​ប្រកួតប្រជែង​ខ្លាំងក្លា​ជាមួយ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដទៃ​ក្នុង​តារាង​តម្លៃ​នេះ​។​
realme 5i - តម្លៃ​ត្រឹមតែ 169 ដុល្លារ​
​លក្ខណៈពិសេស​៖
- បន្ទះ​ឈី​ប Snapdragon 665៖ បន្ទះ​ឈី​ប​នេះ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង ស្មា​ត​ហ្វូ​ន ថ្នាក់កណ្តាល​ដូចជា VIVO S1 Pro, OPPO A9 2020 ជាដើម​។
- អេក្រង់​ទំហំ ៦.៥ អ៊ី​ញ HD +៖ ទំហំ​ស្តង់ដារ​សម្រាប់​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ថ្លៃ​
- កាមេរ៉ា ៤​គ្រាប់​៖ ជាមួយ​កាមេរ៉ា​៤​គ្រាប់ 12MP + 2MP + 8MP + 2MP ជួយ​ឱ្យ​លោកអ្នក​ថត​ជាមួយនឹង​ឡេ​ន​ម៉ាក្រូ និង ultra wide-angle ជួយ​បំពេញ​តំរូវការ​របស់​អ្នក​កាន់តែ​ប្រសើរ​។

realme 5 - តម្លៃ​ត្រឹមតែ 199 ដុល្លារ​
​បន្ទះ​ឈី​ប​និង​អេក្រង់​មាន​ទំហំ​ដូចគ្នា​ជាមួយ realme 5i ហើយក៏​បំពាក់​ជាមួយ​កាមេរ៉ា ៤ គ្រាប់​ដូចគ្នា ប៉ុន្តែ realme 5 ផ្តល់ជូន​នូវ​ការ​រចនា​និង​មាន​បំពាក់ RAM ROM មាន​ច្រើន​ជម្រើស​ខុសៗ​គ្នា​។ ជាមួយនឹង​ទំហំ RAM 4G+128G  realme 5 ជួយ​ឱ្យ​លោកអ្នក​អាច​រក្សាទុក​រូបថត​និង កម្មវិធី​កម្សាន្ត​ផ្សេងៗ​បាន​កាន់តែច្រើន​។​



​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ទាំង ៣ ប្រភេទ​នេះ​បំពាក់​ដោយ​ទំហំ​ថ្ម​រហូតដល់ ៥០០០mAh ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖https://www.facebook.com/realmeCambodia/ សូម​អរគុណ​៕



Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com