ជាតិ
យុវតី ស៊ី​និ​ច ចង់ឃើញ​សាលា​ដែល​ខ្លួន​បង្រៀន​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​
16, Mar 2020 , 7:59 am        
រូបភាព
​សៀមរាប​៖ អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា Project R ដែល​បាន​ចុះ​បង្រៀន​ពី​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នៅតាម​សាលា​គោលដៅ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ គម្រោង​នេះ មានការ​ចូលរួម​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត ដោយ​ពួកគេ​សុទ្ធសឹង​មាន​ឆន្ទៈ​ខ្ពស់ ទាក់ទង​នឹង​បរិស្ថាន​។ យុវតី ស៊ី​និ​ច ដែល​ស្ម័គ្រចិត្ត​ក្នុង​ការងារ​នេះ​ប្រាប់ថា ការអប់រំ​ពី​បញ្ហា​ប្លា​ស្ទិ​កពិត​ជាសំខាន់​ណាស់ ដល់​សិ​ស្សានិ​សិស្ស​ដើម្បីឱ្យ​ពួកគេ​រៀន​កាត់បន្ថយ យល់​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​។ ជា​គ្រូបង្រៀន​មួយរូប ស៊ី​និ​ច ប្រាប់ថា នាង​ចង់ឱ្យ​សិស្ស​ទាំងអស់​ដែល​នាង​បង្រៀន កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ហើយ​តាម​សាលា​ដែល​នាង​ចុះ​បង្រៀន ជា​សាលា​គំរូ ដែល​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​។​



​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​យុវតី ស៊ី​និ​ច ដូចតទៅ​៖











Tag:
 ប្លា​ស្ទិ​ក​
 ​ទន្លេសាប​
 ​ចុង​ឃ្លាស
© រក្សាសិទ្ធិដោយ thmeythmey.com