ជាតិ
សិស្សថ្នាក់ទី៩ និងទី១២ អាចស្វ័យសិក្សាតាមហ្វេសប៊ុក និងយូធូបក្រសួងអប់រំ រូបភាពពីយូធូបផ្លូវការរបស់ក្រសួងអប់រំ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះពីការបង្រៀនទៅលើមុខវិជ្ជាឯកទេសមួយចំនួនសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយក្នុងនោះមានដូចជា គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ នៅលើហ្វេសប៊ុក និងយូធូបផ្លូវការរបស់ខ្លួន។
ក្រោយពីចេញសេចក្ដីប្រកាសឲ្យសិស្សានុសិស្សឈប់សម្រាកវិស្សមកាលតូចមុនពេលកំណត់ ក្រសួងអប់រំ បានបង្ហោះវីដេអូបង្រៀនសម្រាប់មុខវិជ្ជាមួយចំនួនដែលជាមុខវិជ្ជាត្រូវប្រឡងនៅពេលខាងមុខសម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងទី១២។ ក្នុងអំឡុងពេលនៃការឈប់សម្រាក សិស្សទាំងអស់អាចសិក្សាបានដោយខ្លួនឯងនៅផ្ទះ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបានថែមទៀតផង។
វីដេអូបង្រៀននឹងត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុក និងយូធូបផ្លូវការរបស់ក្រសួងជារៀងរាល់ថ្ងៃ ដែលវាអាចជំនួយដល់ការសិក្សា និងបន្ថែមចំណេះដឹងដល់សិស្សានុសិស្សបានទៀតផង។ ក្រៅពីនោះ សិស្សានុសិស្សទាំងអស់ក៏អាចសិក្សាបានតាមរយៈមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិចរបស់ក្រសួងអប់រំ elearning.moeys.gov.kh ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com