ជាតិ
រថយន្ត
កំពូល​រថយន្ត​សេ​ឌែ​ន​កូនកាត់ Mercedes CLS 450 4M Coupe ឆ្នាំ​2020 រាង​ស្អាត ស៊ិ​ច​ស៊ី ឃើញ​ហើយ​ស្នេហ៍​ខ្លាំង​
16, Mar 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្ត ម៉ាក Mercedes-Benz ត្រូវបាន​គេ​ស្គាល់​ថា ជា​កំពូល​រថយន្ត​ដ៏​ប្រណីត​បំផុត​មួយ ក្នុងចំណោម​រថយន្ត​ម៉ាក​ល្បីៗ នៅ​ទូទាំង​ពិភពលោក​។ សម្រាប់​ឆ្នាំ​២០២០ នេះ ក្រុមហ៊ុន ក៏បាន​ផលិត​រថយន្ត​ជាច្រើន​ផងដែរ សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ខ្លួន​។ នៅ​កម្ពុជា ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ រថយន្ត និង​គ្រឿងបន្លាស់ ម៉ាក Mercedes-Benz​។ ថ្ងៃនេះ​យើងខ្ញុំ សូម​ណែនាំ​លោក អ្នក​ឲ្យ​បាន​ស្គាល់​នូវ​កំពូល​រថយន្ត​កូនកាត់​ដ៏​ស្អាត​មួយគ្រឿង ដែល​លោកអ្នក​បានឃើញ​ហើយ ច្បាស់​បាក់ចិត្ត​ស្រឡាញ់​ជាមិនខាន នោះ​គឺ​រថយន្ត Mercedes CLS 450 4M Coupe សេ​រ៊ី​ឆ្នាំ​២០២០​។​

 
​រថយន្ត Mercedes-Benz CLS 450 4Matic Coupe ឆ្នាំ​2020 ត្រូវបាន​រចនា​យ៉ាង​ល្អឥតខ្ចោះ​ដោយ បំពាក់​មកជា​មួយ​ចង្កៀង​គជ់​ម្យ៉ាង គឺ LED High Performance Headlamp ដែល​ធ្វើ​ឲ្យ​ការបើកបរ​នៅពេល​ថ្ងៃ គឺមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​បំផុត ហើយ​ជាពិសេស​សម្រាប់​ការបើកបរ​នៅពេល​យប់​វិញ គឺ​វា​នឹង​បត់បែន​ទៅតាម​ដៃចង្កូត​។ ផ្នែក​ខាងមុខ​នៃ រថយន្ត​សេ​ឌែ​ន​កូនកាត់​ស្ព័​រ មួយ​ម៉ូ​ឌេ​ល​នេះ គឺ​មានការ​រំលេចត្បូង​គជ់​ដ៏​មាន​រិ​ទ្ធ​អំណាច​អស្ចារ្យ​ផងដែរ​។​
 
​ក្រៅតែពី​រូបរាង​ដ៏​ស្រស់ស្អាត​ហើយ Mercedes CLS 450 4M Coupe ឆ្នាំ​2020 មាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ដែល​រឹតតែ​ធ្វើ​ឲ្យ​កំពូល​រថយន្ត​កូនកាត់​មួយ​ម៉ូ​ឌែ​ល កាន់​តែមាន​ភាពលេច​ធ្លោ​ខ្លាំង​ឡើង​។ 
 
​សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន ស្តារ អូ​តូ បាន​នាំចូល​រថយន្ត​ទំនើប​ប្រណីត ជាច្រើន​ម៉ូ​ឌែ​ល និង​គ្រប់​ជម្រើស​សម្រាប់​អតិថិជន​ផងដែរ​។ លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់ និង​សាកសួរ​ព័ត៌មាន​លម្អិត នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ទំនើប​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ 017 231 488  និង 023 231 488 ៕























© រក្សាសិទ្ធិដោយ thmeythmey.com