ជាតិ
រថយន្ត
រថយន្តបុរាណៗ ទាក់ភ្នែកអ្នកដំណើរជាងរថយន្តសេរ៊ីទំនើប
× រថយន្ដ CADILLAC ប្រភេទ Brougham របស់សណ្ឋាគារ លីនាយា នាខេត្តសៀមរាប បានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកដំណើរ ជាងប្រភេទរថយន្តទំនើបទៅទៀត។ នេះបើតាមអះអាងរបស់លោក កន ចាន់សត្យា អ្នកគ្រប់គ្រងសណ្ឋាគារ។ រថយន្ដ CADILLAC ប្រភេទ Brougha គឺជាប្រភេទឡានអាមេរិកាំង ដែលត្រូវបានផលិតសម្រាប់ ទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ តែហេតុអ្វីវាបានដល់ស្រុកខ្មែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក កន ចាន់សត្យា ដូចតទៅ៖
ឡានប្រភេទ Brougham ត្រូវបានផលិតនៅរោងចក្រក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាម៉េរិក ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩២ (រហូតដល់ឆ្នាំ១៩៨៦ មានឈ្មោះថា Fleetwood Brougham)។ ក្រុមហ៊ុន DETROIT Automobile ត្រូវបានបង្កើតនៅឆ្នាំ១៨៩៩។ ក្នុងឱកាសខួប ២០០ឆ្នាំ នៃទីក្រុង Detroit ឆ្នាំ១៩០២ គេដូរឈ្មោះថា CADILLAC វិញ ដើម្បីអបអរអ្នកបង្កើតទីក្រុង Detroit ដែលជាប្រជាពលរដ្ឋបារាំងមានឈ្មោះថា LAMOTHE-CADILLAC Antoine។ ក្រុមហ៊ុន CADILLAC ជាកម្មសិទ្ធរបស់ក្រុម GENERAL MOTORS៕
© រក្សាសិទ្ធិដោយ thmeythmey.com