COVID-19
ជាតិ
រដ្ឋមន្ត្រី​សុខាភិបាល ឲ្យ​អភិបាល​រាជធានី​-​ខេត្ត បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង COVID-19
16, Mar 2020 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត​ជូនទៅ​អភិបាល​រាជធានី​-​ខេត្ត ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នៅ​រាជធានី​-​ខេត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។


 
​តាមរយៈ​លិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ លោក ម៉ម ប៊ុនហេង រ​ម្លឹ​ម​ថា  ស្ថានភាព​នៃ​ជំងឺ Covid-19 កំពុង​រីក​រាលដាល​ជាស​កល ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជាបន្ទាន់ ដូច្នេះ ក្រសួង សម្រេច​ស្នើ​ឲ្យ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត រៀបចំ​បង្កើត​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​Covid-19​។ 
 
​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា គណៈកម្មការ​នេះ ត្រូវមាន​សមាសភាព​ពី​ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​រាជធានី​-​ខេត្ត ហើយ​តម្រូវ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ធ្វើជា​ប្រធាន​នៃ​គណៈកម្មការ​នេះ​តែម្តង​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែមីនា​នេះ កម្ពុជា រកឃើញ​១២​ករណី​ហើយ​នៃ​ការឆ្លង COVID-19 រួមមាន បុរស​ចិន​ម្នាក់ បុរស​ខ្មែរ​២​នាក់ និង បុរស​ខ្មែរ​-​អិស្លាម​២​នាក់ បុរស​បារាំង​ម្នាក់ ទារក​បារាំង​ម្នាក់ បុរស​អង់គ្លេស​ម្នាក់ ស្ត្រី​អង់គ្លេស​២​នាក់ បុរស​កា​ណា​ម្នាក់ និង បុរស​ប៊ែ​ល​ហ្សិ​ក​ម្នាក់​។ បុរស​ចិន បានជា​សះស្បើយ​វិញ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com