COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក Flamengo ថានៅតែមានអារម្មណ៍ល្អ ទោះកើត COVID-19 លោក Jorge Jesus គ្រូបង្វឹកក្រុម Flamengo
× លោក Jorge Jesus គ្រូបង្វឹកក្រុម Flamengo នៃលីគកីឡាបាល់ទាត់កំពូលប្រេស៊ីលអះអាថាលោកនៅមានអារម្មណ៍ល្អធម្មតាដដែល បើទោះធ្វើតេស្តរកឃើញថាឆ្លង COVID-19 ក្តី។
ម្ចាស់ជើងឯកលីគ Campeonato Brasileiro Série A របស់ប្រេស៊ីលបានប្រកាសនៅថ្ងៃច័ន្ទទី១៦ ខែមីនាថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៦៥ឆ្នាំ បានធ្វើតេស្តិវិជ្ជមាននៃជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ បើទោះបីមិនទាន់ចេញរោគសញ្ញាក៏ដោយ។
នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram លោក Jesus ថាលោកមិនមានអាការអ្វីប្លែកខុសពីសព្វដងទាល់តែសោះទោះបីជាបានឆ្លង COVID-19 ក្តី។
«សួស្តីអ្នកទាំងអស់គ្នា។ ពិតណាស់ការធ្វើតេស្តរបស់ខ្ញុំគឺលទ្ធផលវិជ្ជមាន។ វាក៏ជាការពិតដែរដែលខ្ញុំមានអារម្មណ៍ដូចធម្មតា ខ្ញុំមានអារម្មណ៍ដូចកាលពីមួយខែមុន មួយឆ្នាំមុន ២ ៤ ៤ ឆ្នាំមុន ... ខ្ញុំមិនមានអារម្មណ៍អ្វីប្លែកនោះទេ។ នេះជាការអះអាងរបស់លោក Jesus ដោយបន្ថែមថា បើទោះយ៉ាងនេះក្តីលោកនៅតែធ្វើតាមនិតិវិធីរបស់សុខាភិបាលដោយដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកមួយរយៈ។
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) ក៏បានប្រកាសផ្អាករាល់ការប្រកួតកីឡាបាល់ទាត់ក្នុងស្រុកគ្រប់កម្រិតទាំងអស់នៅថ្ងៃទី១៥ ខែមីនា ដោយមិនទាន់ប្រកាសកាលកំណត់ឡើយ។ រហូតមកដល់ថ្ងៃទី១៧ ខែមីនា នេះ ប្រេស៊ីលមានករណីឆ្លង២៣៤នាក់ សះស្បើយម្នាក់ និងមិនទាន់មានអ្នកស្លាប់ឡើយ៕
Tag:
COVID-19
Jorge Jesus
Flamengo
© រក្សាសិទ្ធិដោយ thmeythmey.com