COVID-19
ជាតិ
កូ​វីដ​១៩៖​ពិធី​សម្ពោធ​វិហារ​ឥស្លាម​មួយកន្លែង​នៅ​ត្បូងឃ្មុំ ត្រូវបាន​ពន្យារពេល​
17, Mar 2020 , 8:19 pm        
រូបភាព
​គណៈកម្មការ​រៀបចំ​ពិធី​សម្ពោធ​ម៉ា​ស្ជិ​ទ ឬ​វិហារ​ឥស្លាម អា​មីរ អាល់​សា​កី​ណា​ល់ ដែល​ស្ថិតនៅ​ភូមិ​សែន​ជ័យ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ពន្យារពេល រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៧ មីនា​នេះ​។ ការសម្រេច​លើក​ពេល​ភ្លាមៗ​នេះ ធ្វើឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។

 
​លោក ហាក់ ម៉ា​ហៀ​ត អ្នក​គ្រប់​វិហារ និង​ជា​គណៈកម្មការ​រៀប​ចំក​ម្ម​វិធី បានធ្វើ​សេចក្ដីជូនដំណឹង​ស្ត្រី​ពី​ការពន្យារពេល​សម្ពោធ​វិហារ​នេះ ដែល​ការសម្រេច​នេះ ធ្វើឡើង​តប​តាម​សំណើ​របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​។ 
 
​ក្នុង​លិខិត​របស់​រដ្ឋបាលខេត្ត បាន​សរសេរ​ដូច្នេះ​ថា​៖«​ផ្អែក​តាម​ស្ថានការណ៍​ថ្មីៗ​នេះ និង​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល​ស្ដីពី ស្ថានភាព​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ របស់​អង្គការ​សុខភាព​ពិភពលោក​...​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាលខេត្ត ស្នើសុំ​ពន្យារពេល​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ឆ្លង​សមិទ្ធផល​នេះ ជា​បណ្ដោះអាសន្ន​»​។​
 
​គួរ​កត់សម្គាល់ថា ការសម្រេច​នេះ​ក៏​ធ្វើឡើង​ស្របពេល​ដែលមាន​ខ្មែរឥស្លាម​ចំនួន ១៣​នាក់ ក្នុងចំណោម ៧៩​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្រោយ​ត្រឡប់​មកពី​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​៕  
 

Tag:
 កូ​វីដ​១៩
  វិហារ​ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com