COVID-19
ជាតិ
គ្រប់សារមន្ទីរ និង ក្លិបកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា ក៏ត្រូវបិទដែរ
17, Mar 2020 , 5:39 pm        
រូបភាព
រូបពីហ្វេសប៊ុកសារមន្ទីរជាតិ
រូបពីហ្វេសប៊ុកសារមន្ទីរជាតិ
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ប្រកាសបន្ថែមថា សារមន្ទីរ និងក្លិបកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា ក៏ត្រូវបិទដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ផ្ញើជូនរដ្ឋមន្ត្រីទេសចរណ៍ និងគ្រប់អភិបាលរាជធានី-ខេត្ត ដែលចេញនៅម៉ោង៥កន្លះល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។



ការប្រកាសបិទសារមន្ទីរនិងក្លិបកម្សាន្ត គឺបន្ថែមពីលើការបិទ KTV​ និង រោងភាពយន្ត ដែលលោករដ្ឋមន្រ្តី បានប្រកាសកាលពីព្រឹកមិញ។ ការបិទទីតាំងទាំង៤ប្រភេទនេះ គឺរហូតទាល់តែជំងឺកូវិដ-១៩ ធូរស្រាលវិញ។ 

ចំណែក សាលារៀននៅទូទាំងប្រទេស ត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាឲ្យបិទកាលពីម្សិលមិញ (ថ្ងៃទី១៦ ខែមីនា)។ 

បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្ស២៤នាក់ហើយ ដែលឆ្លងវីរុសកូវីដ-១៩៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com