COVID-19
ជាតិ
ម៉ាឡេស៊ី​២​នាក់​ទៀត​នៅ​កែប តេស្ត​វិជ្ជមាន COVID-19 នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​កម្ពុ​ជាមាន​៣៥​នាក់
18, Mar 2020 , 9:41 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែមីនា នេះ បាន​អះអាង​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​បុរស​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​បន្ថែមទៀត ដែល​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ខេត្ត​កែប​។ បុរសម៉ាឡេស៊ី២នាក់នេះ ជាចំនួន​បន្ថែមលើ​ម៉ាឡេស៊ី​៣នាក់ទៀតនៅ​ខេត្ត​កែបដដែល​ ដែលត្រូវបាន​ប្រកាសវិជ្ជមាន​ កាលពី​យប់ថ្ងៃទី​១៧ ខែមីនា។ សរុបអ្នកឆ្លង COVID-19 នៅកម្ពុជា មាន​៣៥នាក់ហើយ មកដល់ពេលនេះ។



អ្នក​ឆ្លង​ទាំងនោះ​មាន ៩ករណីនៅភ្នំពេញ ៥ករណីនៅកែប ៤ករណីនៅបាត់ដំបង ៣ករណីនៅកំពង់ចាម ៣ករណីនៅកំពង់ឆ្នាំង ២ករណី​បន្ទាយមានជ័យ ២ករណីនៅត្បូងឃ្មុំ ២ករណីនៅព្រះវិហារ ២ករណីនៅសៀមរាប ១ករណីនៅកំពត  ១ករណីនៅ​កោះកុង និង១ករណីនៅខេត្តព្រះសីហនុ។

ក្នុងចំណោមនោះ ជន​ជាតិខ្មែរមាន​២២នាក់ ម៉ាឡេស៊ី​៥នាក់ អង់គ្លេស​៣នាក់ បារាំង២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និង​ចិន១នាក់ ដែល​ជាករណីដំបូង ហើយសះស្បើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com