ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាកា​រៈ​ស្ងួត​បំពង់ក​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
18, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពុងមាន​បញ្ហា​ស្ងួត​រមាស់​បំពង់ក​មែន​ទេ​?


 
​មិន​ពិបាក​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យ​គន្លឹះ​ងាយៗ​ព្យាបាល​អាកា​រៈ​ស្ងួត​បំពង់ក ៖
 
១. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ទទួលទាន​តែ​ខ្ញី​លាយ​ទឹកឃ្មុំ​
 
​ចូរ​ព្យាយាម​ទទួលទាន​តែ​ខ្ញី​ស្រស់​លាយ​ទឹកឃ្មុំ ១ ពែង​ទៀងទាត់​រហូតដល់​ជាសះស្បើយ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​មិន​ទទួលទាន​តែ​ក្ដៅ​ពេក​ចៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​។​
 
៣. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ស្រស់​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ក៏​ប្រសើរ​ណាស់ដែរ​ដើម្បី​បំបាត់​អាកា​រៈ​ស្ងួត​បំពង់ក​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ចូល​ដើម្បី​បង្កើន​រសជាតិ​និង​ប្រសិទ្ធភាព​ផងដែរ​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។ បើ​មិន​ចង់​ទទួលទាន​អ្នក​ក៏​អាច​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​ខ្ពុរមាត់​ជំនួស​វិញ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម កន្លះ​ពែង ជាមួយ​អំបិល ១ ស្លាបព្រា​កាហ្វេ​។ កូរ​រហូតដល់​អំបិល​រលាយ សឹម​បន្ថែម​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​ចូល​។ កូរ​ឲ្យ​សព្វ​ម្ដងទៀត សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​រៀងរាល់ ១៥ នាទី ម្ដង​។​
 
៥. ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​

​ដើម្បី​ឆាប់​ធូរស្រាល​ពី​អាកា​រៈ​ស្ងួត​បំពង់ក ការរក្សា​ជាតិ​សំណើម​ក្នុង​បំពង់ក គឺ​ពិតជា​សំខាន់​ណាស់​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com