ពីនេះ ពីនោះ
រូបត្លុក
ការភ័យខ្លាច​ជ្រុល និង​ការរើសអើង​មិនអាច​ប្រឆាំងនឹង​កូ​វីដ ១៩ បានឡើយ​!
18, Mar 2020 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹក​នេះ សុធីរ និង​សំណាង មកដល់​ការិយាល័យ​ធ្វើការ​តាំងតែ​ពី​ព្រឹក ព្រោះ កូ​វីដ ១៩ បាន និង​កំពុង​បន្ត​រាតត្បាត​ពិភពលោក​ជារួម និង​ដោយឡែក នៅ​កម្ពុជា​។ ប្រធានបទ​មេរោគ កូ​រ៉ូ​ណា ជា​រឿង​មួយ​។ តែ​ការភ័យខ្លាច​ជ្រុល​ជា​រឿង​មួយទៀត រីឯ ការរើសអើង គឺជា​រឿង​ពិសេស​ដាច់ដោយឡែក​ផ្សេង​មួយទៀត​។



សុធីរ និង​សំណាង ជជែក​គ្នា​ជុំវិញ​ប្រធានបទ​៖ មេរោគ កូ​រ៉ូ​ណា ការភ័យខ្លាច និង​ការរើសអើង​។ 
 
​សុធីរ​៖ សំណាង​! តើ​អ្ហែង​ខ្លាច​នឹង​មេរោគ កូ​រ៉ូ​ណា ឬ​កូ​វីដ ១៩ ហ្នឹង​ឬទេ​? 
 
​សំណាង​៖ អញ​មិន​ភ័យខ្លាច​ជ្រុល​ខ្លាំងពេក​ទេ​។ អញ​បារម្ភ​ច្រើនជាង​ភ័យខ្លាច​។ ដូច្នេះ អញ​ត្រូវតែ​ចេះ​បង្ការ​កុំ​ឲ្យ​មេរោគ​នេះ​បន្ត​រាតត្បាត​។ យើង​ខ្លាច​ជ្រុល​ពេក​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​។ អ្ហែង​ក្រឡេកមើល​វីរភាព​របស់​គ្រូពេទ្យ​យើង​ផង​។ ពួកគាត់​ប្រឹង​ថែទាំ​អ្នកជំងឺ​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រឹង​គ្មាន​ពេល​សម្រាក​ទាល់តែសោះ​។ ហើយ​គ្រូពេទ្យ​នៅលើ​ពិភពលោក​ក៏​ធ្វើការ​ដូចគ្នា​ដែរ​។ អ្នកកាសែត​ក៏​ធ្វើការ​ងារ​អត់​ឈប់​ដែរ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ អ៊ីចឹង ត្រឹម​យើង​ជា​អ្នកតាមដាន​ព្រឹត្តិការណ៍ ដូចជា មិនគួរ​ត្រូវ​ខ្លាច​ជ្រុល​ពេក​ទេ​។ គួរ​បារម្ភ និង​ប្រុងប្រយ័ត្ន បានហើយ​។ ម្យ៉ាងទៀត យើង​គួរ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មេរោគ​នេះ​រាលដាល​ធំ​ឡើងៗ​។ 

​សុធីរ​៖ ចុះ​អា​រឿង​រើសអើង អ្ហែង​យល់​យ៉ាងម៉េច​ដែរ​?  
 
​សំណាង​៖ អា​រឿង​រើសអើង​នេះ ពិបាក​និយាយ​ណាស់​។ ពេល​មេរោគ កូ​រ៉ូ​ណា ផ្ទុះ​នៅ​ចិន ពលរដ្ឋ​នៅលើ​ពិភព​ខ្លាច​ជនជាតិ​ចិន​។ ពេល​មេរោគ ផ្ទុះ​នៅ​អឺរ៉ុប ការ​រើស​អើ​ស​កើតឡើង​ចំពោះ​ជនជាតិ​អឺរ៉ុប​។ ពេល​មេរោគ ផ្ទុះ​នៅក្នុង​សហគមន៍​ឥស្លាម គេ​ខ្លាច​សហគមន៍​ពួកគាត់​។ 
 
​សុធីរ​៖ តើ​ការ​រើស​រើ​ង​នេះ ជា​ដំណោះស្រាយ​ឬទេ​? 
 
​សំណាង​៖ ការខ្លាច​ជ្រុល និង​ការរើសអើង មិនមែនជា​ដំណោះស្រាយ​ទេ អា សុធីរ​។ ផ្ទុយទៅវិញ វារឹតតែ​ធ្វើ​ឲ្យ​ជនខិលខូច​កេងចំណេញ​ដំឡើងថ្លៃ​ទំនិញ ឬ​ជនខិលខូច​បង្ក​ឲ្យ​មាន​កំហឹង​រវាង​ជាតិ​សាសន៍​ទៅវិញ​ទេ​។ បើ​ឈប់​បាន​ឈប់​ទៅ អា​រឿង​ខ្លាច​ជ្រុល​ហ្នឹង​។ បើ​ឈប់​បាន​ឈប់​ទៅ​អា​រឿង រើសអើង​ហ្នឹង​។ ចូរ​នាំគ្នា​ប្រយ័ត្ន បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​មេរោគ​នេះ បន្ត​រាតត្បាត​។ 

© រក្សាសិទ្ធិដោយ thmeythmey.com