COVID-19
ជាតិ
សង្គមជាតិ
មនុស្ស​ជាង​១០០០​នាក់​ហើយ ដែល​ទៅធ្វើ​តេស្ត​រក COVID-19 នៅ​កម្ពុជា​
18, Mar 2020 , 8:39 pm        
រូបភាព
លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ថ្លែង​នៅ​ក្នុងសន្និសីទសារព័ត៌មាន​ស្តីអំពី​កូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២០
លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ថ្លែង​នៅ​ក្នុងសន្និសីទសារព័ត៌មាន​ស្តីអំពី​កូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ គិត​មក​ត្រឹម​ថ្ងៃទី​១៨ ខែមីនា​នេះ កម្ពុ​ជាមាន​មនុស្ស​ចំនួន​១១១២​នាក់​ហើយ​ដែល​បាន​ទៅធ្វើ​តេស្ត​រក​COVID-19 នៅ​វិទ្យាស្ថាន​បា​ស្ទ័​រ​កម្ពុជា ដោយ​មិន​គិតថ្លៃ​។ តួលេខ​អ្នកធ្វើ​តេស្ត​ទាំងនេះ គឺ​រា​ប់ប​ញ្ជូ​ល​ទាំង​អ្នក​វិ​ជ្ច​មាន​COVID-19 ទាំង​៣៥​នាក់​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នា​សន្និសីទ​សារព័ត៌មាន​អំពី​កូ​វីដ​-១៩ នៅ​កម្ពុជា ព្រឹក​ថ្ងៃទី​១៨ ខែមីនា ។​

 
​អ្នកស្រី ឱ វណ្ណឌី​ន បាន​អះអាងថា ខាង​សុខាភិបាល មិន​យក​ថ្លៃ​ចំណាយ​ពី​ពលរដ្ឋ លើ​ការធ្វើ​តេស្ត​រក​COVID-19 រួមទាំង​ថ្លៃ​ព្យាបាល​នោះទេ​។ អ្នកស្រី ឱ វណ្ណឌី​ន ចាត់ទុក​ការ​រាល់​ផ្សាយ​ព័ត៌មាន ទាក់ទង​នឹង​ការយកថ្លៃ​សេវា​ធ្វើតេស្ត​រក​COVID-19​នេះ គឺជា​រឿង​មិន​ពិត​ឡើយ​។ អ្នកស្រី​ប្រាប់​ពលរដ្ឋ​ឱ្យ​រាយការណ៍​ទៅ​ក្រសួង បើសិនជា​រកឃើញថា មន្ត្រី​ជំនាញ​សុខាភិបាល​រូប​ណា​ទារ​ថ្លៃ ធ្វើតេស្ត​រក​COVID-19​នេះ​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏បាន​រំឭក​ឱ្យ​ពលរដ្ឋ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​ជាប្រចាំ ដើម្បី​ទប់ស្កាត់ និង​បង្ការ​វីរុស​នេះ​។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រួប​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ទោះបី​ថ្ងៃនេះ​រក​មិនឃើញ​មាន​COVID-19  មែន តែ​ថ្ងៃស្អែក​អាច​នឹង​រកឃើញ​។ ដូច្នេះ​ត្រូវ​ផ្តោតអារម្មណ៍​ការពារ អនាម័យ​ផ្ទាល់ខ្លួន​របស់​យើង​»​។ 
 
​គិត​មកដល់​ថ្ងៃទី​១៨ ខែមីនា នេះ​កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ ចំនួន​៣៥​ករណី​ហើយ​។​ក្នុងចំណោម​នោះ ជនជាតិខ្មែរ​មាន​២២​នាក់ ម៉ាឡេស៊ី​៥​នាក់ អង់គ្លេស​៣​នាក់ បារាំង​២​នាក់ កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់ ដែលជា​ករណី​ដំបូង ហើយ​សះស្បើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ដដែល​៕ 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com