ពីនេះ ពីនោះ
«​ខ្មែរឥស្លាម​»​ឬ​«​ខ្មែរ​អ៊ីស្លាម​» ឬ​«​ខ្មែរ​អ៊ិ​ស្លាម​» ត្រូវ​សរសេរ​បែបណា​ទើបត្រូវ​?
19, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត ពាក្យ​«​អ៊ិ​ស្លាម​» ដែលមាន​នៅក្នុង​និយមន័យ​នៃ​ពាក្យ​«​ចាម​» ជា​ពាក្យ​ត្រឹមត្រូវ​។ ពាក្យ «​អ៊ីស្លាម​» ឬ «​ឥស្លាម​» មិនមែន​ការបញ្ជាក់​ក្នុង​វចនានុក្រម​ឡើយ ប៉ុន្តែ​ជា​សំណេរ​ដ៏​ពេញនិយម​។​

 
​ដើមឡើយ​កាលពី​សម័យ​បុព្វបុរស​ពី​ព្រេងនាយ​ដែល​កើត​នៅ​ប្រទេស​ចម្ប៉ា គេ​ហៅ​«​ចាម​»​ដោយ​រស់នៅ​អាស្រ័យ​ក្នុង​កម្ពុជរដ្ឋ​។ ដល់​ក្នុងសម័យ​សង្គមរាស្ត្រនិយម​គេ​មិន​ហៅថា​ចាម​ទៀត​ទេ គឺ​ហៅថា ខ្មែរ​អ៊ិ​ស្លាម​វិញ​។ 
 
​សព្វថ្ងៃ​ពាក្យ​«​ខ្មែរ​អ៊ិ​ស្លាម​» ត្រូវបាន​គេ​ប្រើប្រាស់​ជាទូទៅ សំដៅលើ​សហគមន៍​ចាម ជ្វា និង​ម៉ា​ឡេ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ ពាក្យ​នេះ ក៏​ទំនងជា​ប្រើ​ដើម្បី​ជំនួស​ពាក្យ «​មូស្លីម​» ដែល​មានន័យថា អ្នក​ដែល​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម​ផងដែរ​។ 
 
​គេ​បានដឹង​ជាទូទៅ​ថា ការបង្គាប់​ឲ្យ​ប្រើពាក្យ​ខ្មែរឥស្លាម​នេះ មានកំណើត​ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្នុង​រាជ្យ​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com