វីដេអូ
អត្ថបទពាណិជ្ជកម្ម
សិក្សា​ដោយ​ឥតគិតថ្លៃ​ពី​កម្មវិធី E-learning មកពី​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ រយៈពេល​១-៣​ខែ ចំពោះ​សិស្ស​និស្សិត និង​កុមារ​នៅ​ទូទាំងប្រទេស​​​​
18, Mar 2020 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ E-learning ជា​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្ស​និស្សិត និង​ជួយ​ឲ្យ​សិស្ស​និស្សិត​មានចំណេះដឹង​ភាសា​អង់គ្លេស​បន្ថែម​។ មជ្ឈមណ្ឌល Royal Elite E-learning Center នឹង​ផ្ដល់ជូន​ការសិក្សា​ដោយ​ឥតគិតថ្លៃ រយៈពេល​១-៣​ខែ ចំពោះ​សិស្ស​និស្សិត និង​កុមារ​នៅតាម​បណ្ដា​ខេត្ត​នានា​។
 
​លោក ហ៊ុន ឆៃ​យ៉ា បញ្ជាក់ថា​៖ «E-learning​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ទាំង​ការរៀន​សាកល្បង ក៏ដូចជា​ការចុះឈ្មោះ​រៀន​ពី​សំណាក់​អាណាព្យាបាល សិស្ស​និស្សិត និង អ្នក​ធើ្វ​ការ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផងដែរ​។ ហើយ​យើង​សង្ឃឹមថា កម្មវិធី E-Learning របស់​មជ្ឈមណ្ឌល​យើងខ្ញុំ នឹង​ទទួលបាន​ការប្រើប្រាស់​ទូ​ទាំង​ខេត្ត​ក្រុង​នាពេល​ខាងមុខនេះ​»​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ហ៊ុន ឆៃ​យ៉ា នាយក​មជ្ឈមណ្ឌល Royal Elite E-learning Center ដូចតទៅ​៖ 

 
 
​បើតាម​លោក ហ៊ុន ឆៃ​យ៉ា នាយក​មជ្ឈមណ្ឌល Royal Elite E-learning Center លក្ខណៈពិសេស​របស់​ក​ម្ម​វិធី​សិក្សា​ទាំង​២​នេះ គឺ​ប្រហាក់ប្រហែលគ្នា​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ហ៊ុន ឆៃ​យ៉ា លើក​ពី​លក្ខណៈពិសេស និង​របៀប​ប្រើប្រាស់​កម្មវិធីសិក្សា​រប​ស់​កុមារ​ដែល​យើង​បាន​នាំ​ពី​ប្រទេស​ណូ​វែ​សេ​ឡង់​ថា ទី​១ ត្រូវ​ទាញយក​កម្មវិធី​ពីរ គឺ​កម្មវិធី Sunshine Primary Club និង Sunshine Bookroom ពី App Store រឺក៏ Play Store  និង​ទី​២ ត្រូវមាន​គណនី និង​លេខ​សម្ងាត់​ដែល​ផ្ដល់​ដោយ​មជ្ឈមណ្ឌល ដើម្បី​ចូលទៅ​សិក្សា​។ 
 
​នាយក​មជ្ឈមណ្ឌល​រូបនេះ បន្ថែមថា កម្មវិធី​នេះ អាច​សិក្សា​នៅ​គ្រប់​ទីកន្លែង​។ ជាមួយគ្នានេះ ក្នុង​កម្មវិធី Sunshine Primary Club និង Sunshine Bookroom មាន​សៀវភៅ​អេឡិចត្រូនិក រាប់រយ​ក្បាល​ដែល​កុមារ​អាច​អាន និង​សកម្មភាព​អនុវត្ត​ជាច្រើន​ទាំង​ការអាន សរសេរ និង​បញ្ចេញ​សំឡេង ទៅតាម​កម្រិត​របស់​កុមារ​។ បន្ថែម​លើ​នេះ មាន​ប្រព័ន្ធ​កំណែ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​តាមដាន​ច្បាស់លាស់ ដែល​អាច​ឲ្យ​អាណាព្យាបាល​ដឹង​ពី​ការរីកចម្រើន​នៃ​ការសិក្សារ​របស់​កូនៗ​ផងដែរ​។​
 
Relate 88807
​ចំណែកឯ​ការប្រើប្រាស់ និង​លក្ខណៈពិសេស​របស់​កម្ម​វិធី​សិក្សា​១​ទៀត ដែល​នាំយក​ពី​ប្រទេស​អូស្ត្រាលី​វិញ លោក ហ៊ុន ឆៃ​យ៉ា អះអាងថា ត្រូវ​ទាញយក​កម្មវិធី Learn English Now ពី App Store រឺក៏ Play Store និង​ត្រូវមាន​គណនី និង លេខ​សម្ងាត់​ដែល​ផ្ដល់​ដោយ​មជ្ឈមណ្ឌល ដើម្បី​ចូលទៅ​សិក្សា​។ 
 
​ក្នុង​កម្មវិធី Learn English Now អាច​ប្រើប្រាស់​បាន​ចំពោះ​សិស្ស​និស្សិត សម្រាប់​ការសិក្សា និង​ការ​ត្រៀមប្រឡង​តេស្ត​ស្តង់ដារ​អន្តរជាតិ​ដូចជា IELTS និង TOEIC ជាដើម​។ លើសពីនេះ បុគ្គលិក ក៏ដូចជា​ពាណិជ្ជករ​ក៏​អាច​ប្រើប្រាស់​កម្មវិធី​នេះ  ដោយមាន​មេរៀន និង​សកម្មភាព​អនុវត្ត​ជាច្រើន រួមទាំង​ការសិក្សា​ពាក្យ វេយ្យាករណ៍ ការអាន ការសរសេរ និង​ការបញ្ចេញ​សំឡេង​ទៅតាម​គោលបំណង និង​កម្រិត​របស់​អ្នកសិក្សា ជាពិសេស​ចំណាយពេល​ពី​២-២​ឆ្នាំកន្លះ អាច​បញ្ចប់​កម្មវិធីសិក្សា​នេះ​បាន​៕

Tag:
 E-learning
© រក្សាសិទ្ធិដោយ thmeythmey.com