COVID-19
ជាតិ
សណ្ឋាគារ The Great Duke អាចដាក់​អ្នកជំងឺ COVID-19 បាន​ប្រមាណ​១០០​នាក់​
19, Mar 2020 , 7:59 am        
រូបភាព
រូបពីភាពទំព័រហ្វេសប៊ុករបស់សណ្ឋាគារ The Great Duke
រូបពីភាពទំព័រហ្វេសប៊ុករបស់សណ្ឋាគារ The Great Duke
​ភ្នំពេញ​៖ សណ្ឋាគារ The Great Duke ត្រូវបាន​យក​ដាក់​អ្នក​ផ្ទុក​វីរុស​COVID-19 ។ សណ្ឋាគារ​នេះ អាចដាក់​មនុស្ស​បាន​ប្រមាណ​១០០​នាក់ សម្រាប់​ការព្យាបាល​។ ក្រៅពី​សណ្ឋាគារ​នេះ គឺមាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ដែរ​។


 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បើសិន​មាន​ករណី​វីរុស​COVID-19 កើនឡើង​បន្ថែមទៀត​នោះ អ្នកជំងឺ​នឹងត្រូវ​បញ្ជូនទៅ​សម្រាក​នៅ​សណ្ឋាគារ The Great Duke ព្រោះ​ទីនោះ​អាចដាក់​មនុស្ស​បាន​១០០​នាក់​។ ចំណែកឯ​ករណី​តាម​បណ្ដាល​ខេត្ត គឺមាន​មន្ទីរពេទ្យ​ខេត្ត សម្រាប់​រៀបចំ​ដាក់​អ្នកជំងឺ​COVID-19 ឱ្យនៅ​សម្រាក​ព្យាបាល​ដោយឡែក​ហើយ​។ 
 
​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ក្នុង​សន្និសីទ​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​ជំងឺ​COVID-19​នេះ លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ដូច្នេះ​ថា ៖«​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​សម្រាប់​ត្រៀម​ដាក់​ករណី​កុមារ ប្រសិនបើ​មាន​ករណី​COVID-19 លើក​កុមារ ហើយ​មន្ទីរពេទ្យ​កុមារ​ជាតិ ក៏​កំពុងតែ​ត្រៀម​រៀបចំ​ដែរ​»​។ 
 
​រដ្ឋាភិបាល បាន​សម្រេចយក​សណ្ឋាគា​រ The Great Duke ដែលជា​អតីត​សណ្ឋាគារ​អាំង​ទ័​រ​កុងទីណង់តាល់ ធ្វើជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នក​ឆ្លង​COVID-19 នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៧ មីនា ឆ្នាំ​២០២០៕

Tag:
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com