COVID-19
ពីនេះ ពីនោះ
រូបត្លុក
ដំណាក់កាល​ចែកគ្នា​រស់ មិនមែន​ដណ្តើម​គ្នា​រស់​ទេ លោក​ព្រះ​!
19, Mar 2020 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ កូ​វីដ ១៩ សុធីរ និង​សំណាង ក៏​ផ្អាក​មិនសូវ​ធ្វើដំណើរ​ទៅ​ផឹក​កាហ្វេ​ដូច​សព្វដង​ទេ​។ តែ​ក្លើ​ទាំងពីរ​នាក់​នៅ​បន្ត​ទាក់ទង​គ្នា​តាម​ទូរ​សព្ទ​ដដែល​ដើម្បី​តាមដាន​ការវិវត្ត​ស្ថានការណ៍​មេរោគ កូ​វីដ​១៩​។ ប្រធានបទ​ទំនិញ​ឡើងថ្លៃ និង​ការលក់​របស់​ក្លែង​ក្លាយជា​រឿង​ដែល​ធ្វើ​ឲ្យ​សុធីរ និង សំណាង ធុញថប់​ក្នុង​អារម្មណ៍​។


 
​សំណាង​៖ ម៉េច​បានជា​គេ​ដំឡើងថ្លៃ​ម៉ាស់ និង​ទឹក​អាកុល​ខ្លាំង​ម្ល៉េះ អា សុធីរ​? 
 
​សុធីរ​៖ អញ​ឆ្ងល់​ដែរ​ហ្នឹង​។ អ្នកលក់ដូរ​មិនត្រូវ​កេងចំណេញ​ពី​ស្ថានការណ៍​សោកនាដកម្ម​ទេ​។ មិនត្រូវ​ចង់​មាន ចង់បាន​ខុស​របៀប​ទេ​។ អញ​និយាយ​អ៊ីចឹង​ត្រូវ​អត់ អា សំណាង​? 

​សំណាង​៖ ត្រូវ​១០០​ភាគរយ អា សុធីរ​។  ដំណាក់កាល​នេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ចែកគ្នា​រស់ មិនមែនជា​ពេលវេលា​ដែល​ត្រូវ​ដណ្តើម​គ្នា​រស់​ទេ​! ជួយ​គ្នា ជួយ​គ្នា​… គឺ​មិនមែន​កេងប្រវ័ញ្ច​ពីគ្នា​ទេ​លោក​ព្រះ​! អា សុធីរ​! អញ​លឺ​គេ​ថា ទឹក​អាកុល​ហ្នឹង​មិន​សុទ្ធ​ទេ ក្លែងក្លាយ ព្រោះ វា​អាច​គេ​លាយ​ជាមួយ​សារធាតុ​ផ្សេងៗ មែន​ឬទេ​? 

​សុធីរ​៖ អញ​លឺ​គេ​ថា អ៊ីចឹង​ដែរ ហើយ​បើ​អ៊ីចឹង​មែន​នោះ អ្នកលក់ដូរ​ទាំងនោះ សុទ្ធតែជា​«​បុគ្គល​»​អមនុស្សធម៌ ព្រោះ កេងប្រវ័ញ្ច​គេ​ដោយ​ប្រើប្រាស់​អំពើ​អយុត្តិធម៌​ក្នុង​កាលៈទេសៈ​ប្រឈម​។ ឈប់​បាន ឈប់​ទៅ​លោក​ព្រះ​! 

© រក្សាសិទ្ធិដោយ thmeythmey.com